លេចធ្លាយថេប្លេតខ្នាតតូច realme Pad mini ខ្លួនតូចថ្មធំ 6400 mAh តម្លៃប្រហែលក្រោម ២០០ដុល្លារ

  • 2022-03-14 02:19:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Realme ដែលគេស្គាល់ថាជាក្រុមហ៊ុនទូរសព្ទមួយ មានប្រភពមកពីប្រទេសចិន បានឈានជើងចូលប្រឡូកក្នុងវិស័យកុំព្យូទ័រ និងថេប្លេតកាលពីឆ្នាំមុន។ ក្រោយបញ្ចេញនូវថេប្លេតខ្នាតធំរួចមក ក្រុមហ៊ុននេះហាក់ដូចជាមិនទាន់អស់ចំហាយ ដោយឥឡូវនេះគេឃើញមានវត្តមានថេប្លេត realme Pad Mini ចុះក្នុងបញ្ជីរបស់វេបសាយ FCC។

ថេប្លេត realme Pad Mini ត្រូវបានចុះក្នុងបញ្ជីស្ថិតក្រោមឈ្មោះ RMP2105 ដោយស្ថាបនធំៗពីរ គឺ FCC និង TUV Rheinland។ យោងតាមរបាយការណ៍បានបង្ហាញថា ថេប្លេតនេះនឹងមានបំពាក់ដោយថ្មធំទំហំ 6400 mAh ដែលទាបជាងបងធំរបស់វា(7100mAh) តែបន្តិចប៉ុណ្ណោះ និងអាចសាកបញ្ចូលក្នុងល្បឿន 18W ។ ក្នុងរបាយការណ៍ដដែលនោះ ក៏បានបញ្ជាក់ផងដែរថាវានឹងគាំទ្រសេវា LTE និងប្រព័ន្ធ wifi dual band។

ចំពោះរូបរាងខាងក្រៅ គឺឃើញថាវាមានរូបរាងស្តើងស្អាត គែមអេក្រង់ខ្លី ជាមួយនឹងកាមេរ៉ាខាងក្រោយ១គ្រាប់ ប៉ុន្តែមិនមានបញ្ជាក់ពីទំហំអេក្រង់ និងសម្ថភាពជាក់ស្តែងរបស់វានោះទេ។ ទន្ទឹមនឹងនេះ ក៏មានព័ត៌មានខ្លះបានបញ្ជាក់ថា ថេប្លេត realme Pad Mini នឹងមានអេក្រង់ទំហំ ៨,៧អ៊ីញ អាចជាប្រទេ TFT ឬ IPS Display។

ចំពោះតម្លៃរបស់ realme Pad Mini វិញ គេរំពឹងថាវានឹងដាក់លក់ក្នុងតម្លៃក្រោម ២០០ ដុល្លារប៉ុណ្ណោះនេះបើប្រៀបធៀបទៅនឹងបងធំរបស់វា realme Pad ដែលដាក់លក់ក្នុងតម្លៃត្រឹមតែ ២៥០ដុល្លារ៕

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម