Mac ចាស់ៗមិនអាចប្រើ Siri មែនទេ? កុំភ័យ Studio Display តម្លៃជិត ២ពាន់ដុល្លារនេះអាចជួយអ្នក

  • 2022-03-22 04:14:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាការពិត មុខងារ Hey Siri ដែលមាននៅលើ iPhone តាំងពីយូរមកហើយនោះ គឺទើបតែមានដាក់ឲ្យប្រើប្រាស់នៅលើកុំព្យូទ័រ Mac ជំនាន់ក្រោយៗនេះប៉ុណ្ណោះ។ ជាក់ស្តែងកុំព្យូទ័រ Mac ដែលមានមុខងារ Siri មកស្រាប់នោះ មានដូចជា MacBook Pro 2018 និង iMac 2020 ឡើងលើ។

ប៉ុន្តែបញ្ហានេះត្រូវបានដោះស្រាយដោយប្រើអេក្រង់ Studio Display តម្លៃជិត២ពាន់ដុល្លារមួយនេះ។ Studio Display អនុញ្ញាតិ្តឲ្យអ្នកប្រើប្រាស់ Macbook ឆ្នាំចាស់ៗ ដែលភ្ជាប់ជាមួយវា អាចមានលទ្ធភាពប្រើប្រាស់មុខងារ Hey Siri បានពេញលក្ខណៈ។ មុខងារនេះអាចដំណើរការទៅបាននៅលើកុំព្យូទ័រ Mac ដូចខាងក្រោម៖

  • Mac Studio
  • 14-inch MacBook Pro introduced in 2021
  • 16-inch MacBook Pro introduced in 2019 or later
  • 13-inch MacBook Pro introduced in 2016 or later
  • 15-inch MacBook Pro introduced in 2016 or later
  • MacBook Air introduced in 2018 or later
  • iMac introduced in 2017 or later
  • iMac Pro
  • Mac mini introduced in 2018 or later
  • Mac Pro introduced in 2019

គួរបញ្ជាក់ផងដែរថាមុខងារ Hey Siri អាចដំណើរការទៅបាននៅលើអេក្រង់ Studio Display គឺដោយសារតែម៉ាស៊ីនខាងក្នុងរបស់អេក្រង់ដំណើរការដោយឈីប A13 ដែលជាឈីបកំពូលរបស់ iPhone 11 Pro Max។ ក្រៅពីសម្រាប់ដំណើរការមុខងារ Siri វាក៏ដើរតួរជាអ្នកបញ្ជាមុខងារ Center Stage camera និង Spatial Audio ជាដើម៕

អត្ថបទ៖ Thea Sothun