ទទួលបានការការពារប្រកបដោយផាសុកភាព ពេញ ២៤ ម៉ោងជាមួយនឹងម៉ាស៊ីនត្រជាក់ Panasonic ស៊េរីថ្មី XU

  • 2022-03-25 09:01:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នំពេញ ថ្ងៃទី ២៥ ខែមីនា ឆ្នាំ២០២២៖ ជាមួយនឹងបេសកកម្មដ៏មុតមាំក្នុងការលើកកម្ពស់គុណភាពខ្យល់បរិសុទ្ធស្រស់ថ្លា ក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ ១៩ ក្រុមហ៊ុន Panasonic Cambodia បានបើកសម្ពោធនូវម៉ាស៊ីនត្រជាក់ស៊េរីថ្មី XU ដ៏ឆ្លាតវៃ គួរជាទីប្រាថ្នា។

ម៉ាស៊ីនត្រជាក់ Panasonic ស៊េរីថ្មី XU មានបំពាក់នូវបច្ចេកវិទ្យាទំនើប nanoe™X អាចទប់ស្កាត់ការបំពុលជាច្រើន រួមជាមួយនឹងការកម្ចាត់ក្លិនមិនល្អ ដែលមាននៅក្នុងខ្យល់បរិយាកាសនៅក្នុងផ្ទះ និងនៅលើផ្ទៃកម្រាលនៃគ្រឿងបរិក្ខារផ្សេងៗនៅក្នុងផ្ទះរបស់អ្នក ដោយការបញ្ចេញនូវភាគល្អិតទឹកដ៏តូចដែលមានទំហំណាណូ ដើម្បីអាចជួយការពារមនុស្សជាទីស្រលាញ់របស់អ្នកបានប្រសើរជាងមុន។

មុខងារថ្មីនៃ ឧបករណ៍ផលិត nanoe™X mark 2 រ៉ាឌីកាល់អ៊ីដ្រុកស៊ីល (OH) ដែលស្រោបដោយទឹកក្នុងទំហំដ៏តូច ណាណូម៉ែត្រ បានច្រើនជាងឧបករណ៍ផលិត nanoe™ ធម្មតា។ ជាលទ្ធផល ឧបករណ៍ផលិត nanoe™X ជំនាន់ចុងក្រោយបំផុតនេះ មានប្រសិទ្ធភាពខ្ពស់បំផុត ក្នុងការសម្អាតខ្យល់បរិយាកាស និងអាចកម្ចាត់ក្លិនមិនល្អនៅក្នុងផ្ទះរបស់អ្នកបានយ៉ាងអស្ចារ្យ។

សូមទស្សនាវីដអូនាំណែនាំអំពីម៉ាស៊ីនត្រជាក់ XU Series Air Conditioner៖

ម៉ាស៊ីនត្រជាក់ស៊េរីថ្មី XU មានបំពាក់បច្ចេកវិទ្យា nanoe™X ដែលជាប្រព័ន្ធបន្សុទ្ធខ្យល់លក្ខណៈច្នៃប្រឌិតថ្មី អាចថែរក្សាលំនៅឋានរស់នៅរបស់អ្នកឲ្យមានបរិយាកាសស្រស់ថ្លាប្រកបដោយអនាម័យខ្ពស់ សម្រាប់អ្នក និងគ្រួសាររបស់អ្នករស់នៅប្រកបដោយផាសុកភាព។ វាអាចទប់ស្កាត់ការលូតលាស់នៃសារធាតុបំពុលជាច្រើន មានដូចជា បាក់តេរី មេរោគ ពពួកផ្សិតផ្អួរ និងក្លិនមិនល្អ។

លើសពីនេះ ម៉ូដែលថ្មីនេះ ក៏មានបំពាក់មុខងារពិសេស Comfort Cloud App ដែលអាចឲ្យអ្នកប្រើប្រាស់គ្រប់គ្រងបញ្ជាម៉ាស៊ីនត្រជាក់បានរហូតដល់ ២០០គ្រឿង បានគ្រប់ពេលវេលា និងគ្រប់ទីកន្លែង។

ប្រព័ន្ធគ្រប់គ្រងបណ្តាញ អាចឲ្យឧបករណ៍ចល័ត ដូចជាទូរស័ព្ទរបស់អ្នក ដើរតួជាឧបករណ៍គ្រប់គ្រងបញ្ជាពីចម្ងាយបានយ៉ាងល្អ និងដ៏ងាយស្រួល ដោយគ្រាន់តែភ្ជាប់ដំណើរការជាមួយម៉ាស៊ីនត្រជាក់របស់អ្នក ក្នុងរយៈពេលប៉ុន្មានវិនាទីប៉ុណ្ណោះ ជាមួយនឹងមុខងារពិសេសៗនៃការផ្តល់នូវភាពត្រជាក់ប្រកបដោយផាសុកភាព គឺមានតែនៅ Panasonic។

សូម​ទស្សនាវីដេអូបង្ហាញអំពីកម្មវិធី Smart Comfort Cloud App៖

Panasonic បានបង្កើត nanoe™X ដោយមានគោលបំណងធ្វើឲ្យគុណភាពខ្យល់នៅទូទាំងពិភពលោកមានភាពប្រសើរឡើង និងផ្តល់នូវដំណោះស្រាយនៃគុណភាពខ្យល់ ដែលអាចគ្រប់គ្រងសីតុណ្ហភាព សំណើម ការផ្លាស់ប្តូរចរន្តខ្យល់ចេញចូល និងចរន្តខ្យល់បាញ់ចេញ ដើម្បីផ្តល់នូវខ្យល់បរិយាកាស ដែលមានគុណភាពខ្ពស់ ស័ក្តិសមសម្រាប់ប្រើប្រាស់នៅតាមគេហដ្ឋាន ហាងលក់ទំនិញ ការិយាល័យ និងអគារផ្សេងៗ។

ប្រទេសមួយចំនួនដូចជា ជប៉ុន សិង្ហបុរី និងម៉ាឡេស៊ី បាននាំមុខក្នុងការប្រើប្រាស់បច្ចេកវិទ្យាទំនើបដ៏ឆ្លាតវៃនេះ ហើយប្រទេសជាច្រើនទៀតក៏នឹងកំពុងប្រើប្រាស់ជាបន្តបន្ទាប់៕

អត្ថបទ៖ ម៉េងងី

អត្ថបទថ្មី