iPad Pro M1 2021 នឹងកាន់តំណែងយូរជាងគេ មុននឹង Apple ចេញ iPad Pro M2

  • 2022-03-29 04:31:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមប្រវត្តិនៃការបញ្ចេញត្រកូល iPad Pro យើងអាចសង្កេតឃើញថា Apple ត្រូវការពេលប្រហែល ១៣ ទៅ ១៦ខែ ដើម្បីអាចបញ្ចេញម៉ូឌែលថ្មីបាន។ ជាក់ស្តែង iPad Pro ដំបូងបានប្រកាសចេញក្នុងខែមីនា ឆ្នាំ២០១៦ បន្ទាប់មក iPad Pro 1st Gen ខែតុលា ឆ្នាំ២០១៨ , iPad Pro 2nd Gen ខែមីនា ឆ្នាំ២០២០ និងចុងក្រោយគឺ iPad Pro M1 ខែមេសា ឆ្នាំ២០២១។

លោក Gurman ដែលជាអ្នកវិភាគដ៏ល្បី ក៏បានបញ្ជាក់ផងដែរថា iPad Pro ជំនាន់ក្រោយប្រហែលជាត្រូវការពេលយូរជាងរាល់ដងទៅទៀត ពោលគឺប្រហែល ១៩ខែ។ រយៈពេលប៉ុននេះ អាចធ្វើឲ្យ iPad Pro M1 2021 អាចជាប់ឈ្មោះជាថេប្លេត Apple ដែលឈរជើងបានយូរជាងគេ។

គួរបញ្ជាក់ផងដែរថា iPad Pro ជំនាន់ក្រោយនេះ គ្រោងនឹងបំពាក់មកដោយ CPU ជំនាន់ថ្មី M2 ដែលមិនធ្លាប់មានបំពាក់នៅលើឧបករណ៍ផ្សេងឡើយ។ CPU នេះផងដែរ មានចំនួន Core សរុបដល់ទៅ ៨គ្រាប់ ដូចម៉ូឌែលចាស់ M1 ប៉ុន្តែមានចំនួន GPU ច្រើនជាងមុន៕

អត្ថបទ៖ Thea Sothun