ប្រទេសក្បែរខាងកម្ពុជាយើង២ ក្លាយជាគោលដៅទេសចរណ៍លំដាប់កំពូលលេខ១និងលេខ៤ក្នុងលោក

  • 2022-03-31 08:27:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសថៃបានក្លាយទៅជាគោលដៅទេសចរណ៍ដែលមានអ្នកស្វែងរកច្រើនគេបំផុតលំដាប់ទី១ នៅលើគេហទំព័រ Agoda ដែលជាគេហទំព័រស្វែងរកកន្លែងទេសចរណ៍ជាសកលនិងមានប្រជាប្រិយភាពបំផុតក្នុងពិភពលោក មុននឹងទៅទស្សនា។នេះបើយោងទៅតាមការចេញផ្សាយដោយទីភ្ញាក់ងារសារព័ត៌មានThe Thaiger កាលពីថ្ងៃពុធ ទី៣០ ខែមីនាឆ្នាំ២០២២។

បើយោងទៅតាមរបាយការណ៍របស់ គេហទំព័រ Agoda បានឲ្យដឹងទៀតថា ចំនួនមនុស្សទូទាំងសាកលលោក មានអ្នកចូលទៅស្វែងរកគោដៅទេចរណ៍ថៃបម្រុងនឹងមកលេងកម្សាន្តនៅលើគេហទំព័រខ្លួនបានកើនឡើងរហូតទៅដល់ ៥០០% ខ្ពស់បំផុត ចាប់តាំងពីខែមករាមកដល់ខែមីនា ឆ្នាំ ២០២២ នេះ។

ដោយឡែកសម្រាប់ប្រទេសចំនួន៣ផ្សេងទៀត បន្ទាប់ពីថៃរួមមានលេខ ២បានទៅលើប្រទេសជប៉ុន លេខ៣ សហរដ្ឋអាមេរិក និងលេខ៤ សិង្ហបុរី សុទ្ធសឹងតែជាគោលដៅទេសចរណ៍លំដាប់កំពូលដែលមានអ្នកស្វែងរកច្រើនបំផុតផងដែរ។

សូមជម្រាបថា ប្រទេសថៃ បានក្លាយទៅជាទិសដៅទេសចរណ៍ដ៏ពេញនិយមបំផុតមួយនៅទ្វីបអាស៊ីនិងទូទាំងសាកលលោក តែមួយរយ:នេះថៃ បានទទួលរងផលប៉ះពាល់ខ្លាំងលើវិស័យទេសចរណ៍ដោយសារតែការរាតត្បាតនៃជំងឺកូវីដ១៩ ខណ:រាជរដ្ឋភិបាលថៃកំពុងតែព្យាយាមស្តារវិស័យ នេះឡើងវិញជាបណ្តើរៗហើយ៕

ប្រភព៖ The Thaiger   ប្រែ​សម្រួល៖ San Sothearort