ធន់របស់គេមែន! Tab S8 Ultra ធំមែនស្តើងមែន តែមិនមែនទន់ៗកាច់ឆាប់បាក់ទេ (វីដេអូ)

  • 2022-04-11 02:16:58
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tab S8 Ultra ជាថេប្លេត android ដែលមានទំហំធំជាងគេបំផុតនៅពេលនេះ ជាមួយនឹងកម្រាស់ដ៏ស្តើងត្រឹម ៥,៥មីល្លីម៉ែត្រប៉ុណ្ណោះ។ ដោយសារទំហំធំហើយស្តើងបែបនេះ អ្នកប្រើប្រាស់ភាគច្រើនគិតថាវានឹងមានភាពផុយស្រួល និងងាយបាក់ជាទីបំផុតបើប្រើកម្លាំងកាច់។ ជាក់ស្តែងនៅក្នុងវីដេអូ Review របស់ MKBHD ក៏បាននិយាយបែបកំប្លែងថា សូមកុំឲ្យថេប្លេតនេះបានទៅដល់ដៃរបស់ Zack ឲ្យសោះ ព្រោះវានឹងបាក់ជាពីរភ្លាមៗ។ សូមបញ្ជាក់ថា MKBHD ជា Chanel YouTube បែបបច្ចេកវិទ្យាដ៏ល្បីមួយ ហើយ Zack ជាម្ចាស់ Chanel YouTube «Jerryrigeverthing» ដែលគេស្គាល់ថាជាអ្នកដែលធ្វើតេស្តភាពធន់ទៅលើឧបករណ៍អេឡិកត្រូនិក។

ផ្ទុយទៅវិញ Samsung ហាក់ដូចដឹងមុនអញ្ចឹង ដោយបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការតេស្តភាពធន់របស់ Zack។ តាមកម្លាំងដៃរបស់គាត់ ដែលអាចកាច់បំបាក់ទូរសព្ទមួយចំនួននោះ បែជាមិនអាចបំបាក់ Tab S8 Ultra នេះបានឡើយ។ មើលតាមវីដេអូ យើងអាចឃើញថា ថេប្លេតនោះផ្ទាល់ មានសភាពកោងខ្លាំង ប៉ុន្តែមិនបង្ករឲ្យបែកអេក្រង់ ឬបាក់តួនោះទេ ពិសេសជាងនេះទៀត គឺវានៅតែដំណើរការបានធម្មតា។

គួរបញ្ជាក់ផងដែរថា ថេប្លេតនេះបំពាក់ដោយអេក្រង់ធំ ទំហំ១៤,៦អ៊ីញ ប្រើបន្ទះបង្ហាញ Super AMOLED មានកម្រិតបង្ហាញ 2960x1848px ក្នុងល្បឿន 120Hz ចំណែកឯកម្លាំងម៉ាស៊ីន វាបំពាក់ដោយ CPU ជំនាន់ចុងក្រោយ Snapdragon 8 Gen 1 មានជម្រើស RAM 8, 12, 16 និងអង្គផ្ទុក 128/256/512GB ដែលអាចថែម SD Card បានទៀតផង៕

ចង់ដឹងច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

អត្ថបទ៖ Thea Sothun

អត្ថបទពេញនិយម
អត្ថបទថ្មី