អឺរ៉ុបបើកភ្លើងខៀវ! ប្រទេសទី១ក្នុងតំបន់ទទួលស្គាល់ Binance បើកឱ្យទិញដូរគ្រីបតូ
- ព្រហស្បតិ៍, 5 ឧសភា 2022 02:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អឺរ៉ុបបើកភ្លើងខៀវ! ប្រទេសទី១ក្នុងតំបន់ទទួលស្គាល់ Binance បើកឱ្យទិញដូរគ្រីបតូ
ចន្លោះមិនឃើញ
បារាំង ជាប្រទេសទី១នៅអឺរ៉ុប បានទទួលស្គាល់ Binance ជាសេវាកម្មទ្រព្យសម្បត្តិឌីជីថល ដែលអាចឱ្យមានការជួញដូរលុយគ្រីបតូផ្សេងៗ ពិសេសគឺ Bitcoin ក្នុងប្រទេសជាផ្លូវការ។
គួរដឹងថា Binance ជាទីផ្សារជួញដូរគ្រីបតូធំជាងគេ ត្បិតក្នុង១ថ្ងៃៗ មានចំនួនទិញលក់ចាប់ពី ១៤ពាន់លានដុល្លារ ដល់ទៅ ៥០ពាន់លានដុល្លារ។ នេះបើយោងទៅតាម CoinGecko។
ជុំវិញការការបើកភ្លើងខៀវពីតំបន់អឺរ៉ុបលើវិស័យគ្រីបតូ លោក Changpeng Zhao ជានាយកប្រតិបត្តិ និងជាស្ថាបនិករបស់ Binance បាននិយាយពី ប្រទេសបារាំង ថា "ប្រទេសបារាំងរីកចម្រើនខ្លាំង" ក្នុងការទទួលយកគ្រីបតូ៕