Tech-Zone Group បើកសម្ពោធសាខាថ្មីមួយទៀតជាផ្លូវការ មានទីតាំងកាន់តែជិតអតិថិជន

  • 2022-05-09 02:13:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី 08 ខែ ឧសភា ឆ្នាំ២០២២ ក្រុមហ៊ុន Tech-Zone Group ជាក្រុមហ៊ុនឈានមុខគេ ផ្នែកគ្រឿងអេឡិចត្រូនិច និង ឩបករណ៍ឆ្លាតវៃ ជាច្រើនមុខរបស់ Xiaomi បានបើកសម្ភោធជាថ្លូវការនូវ សាខាទី៧​ របស់ខ្លួន គឺ Tech-Zone Chamkar Doung ដោយមានការសហការផ្ទាល់ជាមួយ និង ក្រុមហ៊ុន Xiaomi ប្រចាំនៅកម្ពុជា ។ សាខាទី៧ នេះមានទីតាំងស្ថិតនៅបណ្តោយផ្លូវ 217 (ផ្លូវចំការដូង) ក្នុងសង្កាត់ ដង្កោ ខណ្ឌ ដង្កោ រាជធានីភ្នំពេញ ។

នៅក្នុងព្រឹត្តិការណ៏សម្ភោធសាខាថ្មីនេះ ក៏មានវត្តមានចូលរួមដោយផ្ទាល់ពី លោក ជូ ចិន្តា ស្ថាបនិក និង ជាអគ្គនាយករបស់ ក្រុមហ៊ុន Tech-Zone Group សមាជិកក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន ហើយក៏មានការអញ្ជើញចូលរួមជាកិត្តិយសដោយ លោក Peaker Gao ជានាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា ព្រមទាំងវត្តមានរបស់លោក លោកស្រី ដែលជាភ្ញៀវកិត្តិយស ជា MI Fan និងដៃគូរសហការ របស់ Xiaomi ចូលរួមជាច្រើនផងដែរ ។

នៅក្នុងព្រឹត្តិការណ៌នេះក៏មានពិធីកាត់ខ្សែបូរ ដែលមានការចូលរួមពីថ្នាក់ដឹកនាំជាច្រើនរូប ហើយឆ្លៀតនៅក្នុងឱកាសនោះ លោក ជូ ចិន្តា អគ្គនាយក ធិច ហ្សូន គ្រុប បានមានប្រសាសន៍ថា លោកពិតជាមានសេចក្តីសប្បាយរីករាយយ៉ាងខ្លាំងចំពោះវត្តមានរបស់លោក លោកស្រី ដែលបានចូលរួមក្នុងកម្មវិធីបើកសម្ពោធជាផ្លូវការនេះ ហើយមានមោទនភាពដែលបាននាំយកផលិតផលល្អ គុណភាព​ខ្ពស់ តម្លៃសមរម្យ និងមានបច្ចេកវិទ្យាទំនើបទាន់សម័យ មកកាន់តំបន់ចំការដូង ដែលនេះ ជាតំបន់មានសក្តានុពលខ្លាំង និងមានការអភិវឌ្ឍឆាប់រហ័សក្នុងរយៈកាលចុងក្រោយនេះ។

សូមជំរាបថា Tech-Zone Group គឺជាជាក្រុមហ៊ុនលក់ និងផ្គត់ផ្គង់ គ្រឿងបរិក្ខារឆ្លាតវៃក្នុងគេហដ្ឋាន និង សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ពី Xiaomi , Amazfit, IMILAB, KIESLECT និង 70mai ។ ធិច ហ្សូន គ្រុប បានបង្កើតនៅខែ មេសា ឆ្នាំ២០១៥ ដោយ ស្ថាបនិក ៥នាក់ ។ មកដល់ពេលនេះ គឺ មាន 7 សាខាហើយ រួមមានដូចជា Tech-Zone គិរីរម្យ, Mi Home Santhormok,  Mi Home Stung Mean Chey, Mi Home Chbar Ampov, Mi Home CamKo, Mi Zone - Bokor និងសាខាទី7 គឺ Tech-Zone Chamkar Doung ហើយ សប្ដាហ៍ក្រោយ សាខាថ្មី មួយទៀត ក៏នឹងត្រូវ បើកសម្ពោធជាផ្លូវការដែរ ត្រូវជាសាខាទី 8 ជិតនៅផ្សារឈូកមាស ។

Tech-Zone Chamkar Doung ប្តេជ្ញាផ្តល់សេវាកម្មល្អ ឆាប់រហ័ស និងងាយស្រួលបំផុតជូនដល់អតិថិជនទាំងអស់។ ក្នុងថ្ងៃបើកសម្ពោធនេះដែរ ហាង Tech-Zone Chamkar Doung ក៏មានការផ្តល់ជូនការលក់បញ្ចុះតំលៃជាពិសេសដល់អតិថិជនគ្រប់រូបផងដែរ សូមរួសរាន់មកទទួលយកនូវកាដូពិសេសនេះទាំងអស់គ្នា។

ក្នុងឱកាសនោះដែរ លោក Peaker Gao នាយកគ្រប់គ្រង Xiaomi ប្រចាំប្រទេសកម្ពុជា បានសំដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវកិត្តិយសទាំងអស់គ្នា ដែលបានអញ្ជើញចូលរួមនៅក្នុងព្រឹត្តិការណ៍នេះ ហើយនិងចូលរួមអបអរសាទរដល់ Tech-Zone Group នៅក្នុងឱកាសបើកសម្ពោធផ្លូវការសាខាថ្មីនេះផងដែរ។ 

លោកក៏បានថ្លែង អំណរអរគុណដល់ ធិច ហ្សូន គ្រុប ដែលជឿជាក់លើផលិតផល Xiaomi តាំងពីចាប់ផ្តើមអាជីវកម្មដំបូង រហូតដល់សព្វថ្ងៃនេះ ។ Xiaomi បានសន្យាថា នឹងបន្តខិតខំបន្ថែមទៀតក្នុងការនាំមកនូវបច្ចេកវិទ្យាដែលមានការច្នៃប្រឌិតថ្មីបំផុតសម្រាប់អ្នករាល់គ្នាដែលមានគុណភាពល្អ និងតម្លៃ។ លោកបានថ្លែងអំណរគុណចំពោះអ្នកគាំទ្រ និងដៃគូរបស់យើងដែលបានគាំទ្រ និងទុកចិត្តយ៉ាងខ្លាំងទៅលើក្រុមហ៊ុន និងផលិតផលរបស់យើង។ បើគ្មានអ្នកទេ យើងនឹងមិនមានថ្ងៃនេះទេ។

សូមជំរាបថា ក្រុមហ៊ុន Xiaomi បានបង្កើតកិត្តិនាមរបស់ខ្លួនលើទីផ្សារអន្តរជាតិអស់រយះពេល 12 ឆ្នាំ គិតត្រឹមឆ្នាំ 2022 នេះ ដោយក្រុមហ៊ុនបានបំពេញនូវតម្រូវការដល់អតិថិជន រាប់រយលាននាក់ នៅទូទាំងសកលលោក តាមរយះការបង្កើតផលិតផលបច្ចេកវិទ្យាទំនើប និង eco system ដ៏ឆ្លាតវៃ មានដូចជា ទូរស័ព្ទ និងផលិតផល Smart Home និងផលិតផលជាច្រើនទៀតជាងបីពាន់មុខ ដែលធ្វើឲ្យជីវិត មានភាពងាយស្រួល និងទាន់សម័យ ( Xiaomi Smart Life Made Simple )៕