ស្តាប់បទ «ម្តាយ» របស់ក្រុមក្មេងខ្មែរ កាល ២ឆ្នាំមុន ព្រឺសម្បុរខ្ញាក ស្របពេល សុជាតិ កំពុងជួបទុក្ខធំ

  • 2022-05-12 04:13:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពិតជាគួរឲ្យសោកស្តាយដែលទទួលដំណឹងថាម្តាយរបស់តារាចម្រៀងលោក សុជាតិ បានទទួលមរណភាពកាលពីថ្ងៃទី ១១ ខែឧសភា ឆ្នាំ២០២២ ល្ងាចមិញនេះ រហូតធើ្វឲ្យមានការចែករំលែកតៗគ្នាយ៉ាងច្រើន ដោយសម្តែងអារម្មណ៍ក្តុកក្តួលជាពន់ពេក ហើយប្រសិនបើបានស្តាប់បទ «ម្តាយ» របស់ក្រុមក្មេងខ្មែរជាមួយ វណ្ណដា នោះប្រាកដជាកាន់តែរំជួលចិត្តជាងមុនទៅទៀត។

ស្របពេលដែលម្តាយរបស់តារាចម្រៀងលោក ជា សុជាតិ ដែលស្ថិតនៅក្នុងក្រុមក្មេងខ្មែរ បានទទួលមរណភាព បើបានស្តាប់បទចម្រៀង «ម្តាយ» ដែលច្រៀងរៀបរាប់ពីក្តីស្រលាញ់ ការរស់នៅជួបជុំគ្នាជាមួយគ្រួសារយ៉ាងមានក្តីសុខនិងភាពកក់ក្តៅ។

តាមរយៈបទចម្រៀងមួយបទនេះ ពិតជាចាក់ដោតចំបេះដូង អ្នកដែលជាកូន និងមានម្តាយនៅមើលថែ ប្រៀនប្រដៅអប់រំបានយ៉ាងល្អ ឲ្យកូនដើរក្នុងផ្លូវត្រូវ ក្លាយជាមនុស្សល្អនៅក្នុងសង្គម។ មានវត្តមានរបស់អ្នកម្តាយ គឺមានអ្វីៗគ្រប់យ៉ាង ដូច្នេះចម្រៀងមួយបទនេះ ពិតជាបង្ហាញពីក្តីស្រលាញ់ដែលមិនអាចកាត់ថ្លៃបាន រវាងកូន និងម្តាយ។

តោះ! មកស្តាប់បទចម្រៀងទាំងអស់គ្នា៖

អត្ថបទ៖ Tep Sovannmoly