តោះមកស្វែងយល់ អំពីគុណសម្បត្តិដ៏អស្ចារ្យរបស់ផលិតផលកាបូបកែច្នៃឡើងវិញ

  • 2022-05-23 09:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការកែច្នៃឡើងវិញ គឺជារឿងមួយដែលមានសារសំខាន់ខ្លាំងណាស់សម្រាប់ពិភពលោកបច្ចុប្បន្ននេះ ពីព្រោះយើងទាំងអស់គ្នាចង់ឲ្យភពផែនដីនេះមានផាសុកភាពក្នុងការរស់នៅសម្រាប់មនុស្សជំនាន់ក្រោយៗរបស់យើង។ វិធីទាំងនេះវាល្អសម្រាប់បរិស្ថានផង និងអាចជួយសន្សំសំចៃផង ដោយសារយើងកំពុងតែផលិត «ផលិតផលថ្មី» ពីផលិតផលចាស់ៗដែលគ្មានប្រយោជន៍។

នៅពេលនិយាយអំពីការកែច្នៃឡើងវិញ អ្នកត្រូវធ្វើការគិតទៅលើផ្នត់គំនិតនៃ ការកាត់បន្ថយ ការប្រើប្រាស់ឡើងវិញ ហើយនឹងការកែច្នៃឡើងវិញ ដើម្បីធ្វើការផ្លាស់ប្ដូរទៅលើការប្រព្រឹត្តរបស់យើងចំពោះភពផែនដី និងអំពីរបៀបដែលយើងរស់នៅប្រកបដោយនិរន្តភាព។

តើបងប្អូនដែលតែងតែនិយមប្រើប្រាស់ផលិតផលកែច្នៃឡើងវិញ មានបានដឹងអំពីភាពខុសគ្នារវាង ការកែច្នៃ ការច្នៃប្រដិតឡើងវិញ និងគោលបំណងក្នុងការផលិតឡើងវិញឲ្យបានល្អជាងមុនដែលឬទេ? តោះមកស្វែងយល់អំពីអត្ថន័យរបស់វាទាំងអស់គ្នា៖

  • ការកែច្នៃឡើងវិញ (Recycle) គឺជាដំណើរការនៃការបំប្លែងកាកសំណល់ចាស់ៗឲ្យទៅជាវត្ថុឬផលិតផលថ្មីផ្សេងមួយទៀត។
  • ការច្នៃប្រដិតឡើងវិញ (Upcycling) គឺជាដំណើរការនៃការបំប្លែងវត្ថុដែលគេបោះបង់ចោលឲ្យទៅជាវត្ថុដែលមានគុណភាពស្មើរ ឬគុណភាពល្អជាងមុន។ ជាឧទាហរណ៍ ការកែប្រែអាវយឺតដែលមិនប្រើប្រាស់ឲ្យទៅជាកាបូបដ៏ស្រស់ស្អាត និងមានប្រយោជន៍។
  • គោលបំណងនៃការផលិតឲ្យល្អជាងមុន (Repurposing) គឺជាការស្វែងយល់នឹងបង្ហាញគំនិតច្នៃប្រដិតបន្ថែម ដើម្បីផលិតផលិតផល ឬសម្ភារថ្មីឲ្យល្អ ហើយមានប្រយោជន៍ជាងកាលដែលវាត្រូវបានគេផលិតលើកដំបូង។

ហេតុដូច្នេះហើយបានជា Smateria ខិតខំព្យាយាមយ៉ាងខ្លាំងក្នុងការប្រមូលកាកសំណល់ដែលបោះបង់ចោល មកធ្វើការកែច្នៃឲ្យទៅជារបស់ប្រើប្រាស់ដ៏មានប្រយោជន៍ និងអ្វីដែលសំខាន់បំផុតនោះគឺការជួយដល់បរិស្ថានធម្មជាតិ។

ដើម្បីទទួលបានព័ត៌មានលម្អិតអំពីផលិតផលរបស់ Smateria សូមរង់ចាំតាមដានអត្ថបទបន្ទាប់ដែលនឹងនិយាយលម្អិតអំពីផលិតផលទាំងនោះ ហើយដើម្បីទទួលបានផលិតផលដែលមានគុណភាពខ្ពស់នេះយកទៅប្រើប្រាស់ក្នុងតម្លៃទាបសមរម្យដែលមិនធ្លាប់មានពីមុនមក សូមតាមដានការ Live របស់កម្មវិធី Riel Deal ពី Sabay នៅរៀងរាលថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧ យប់កុំខកខានឲ្យសោះ៕

ចុចអានបន្ដ៖

អត្ថបទ៖ Chrel Den

អត្ថបទពេញនិយម