ទាំងឡូយ ស្អាតឆើតឆាយ និងជួយការពារថែរក្សាបរិស្ថានថែមទៀតផង

  • 2022-05-02 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើមានអ្នកណាខ្លះដែលកំពុងតែប្រើផលិតផលកាបូបពី Smateria ដែលជាផលិតផលក្នុងស្រុក បង្កើតឡើងដោយស្នាដៃខ្មែរ?

Smateria ត្រូវបានរកឃើញនឹងបង្កើតឡើងតាំងពីឆ្នាំ ២០០៦ ដោយស្ត្រីជនជាតិអ៊ីតាលី Jennifer Morellato និង Elisa Lion ដែលអ្នកទាំងពីរបានរួមដៃសហការណ៍គ្នាក្នុងការច្នៃប្រឌិតអាជីវកម្មនេះឡើង និងអ្វីដែលសំខាន់នោះគឺការរក្សានូវនិរន្តរភាពបរិស្ថានធម្មជាតិឲ្យបានល្អប្រសើរ។

ប្រភេទកាបូបដែលបានផលិតចេញដោយ Smateria ត្រូវបានផលិតឡើងដោយដៃពីក្រុមសិប្បករខ្មែដ៏អស្ចារ្យ ដែលត្រូវបានសម្រិតសម្រាំងចេញពីសម្ភារៈកែច្នៃឡើងវិញ មានគុណភាពខ្ពស់ និងប្រើប្រាស់បានយូរ ហើយអាចជួយបានច្រើនបំផុតក្នុងការសម្អាតបរិស្ថាន។

កាបូបមានច្រើនប្រភេទណាស់ចាប់តាំងពី កាបូបដៃតូចធំ កាបូបស្ពាយគ្រប់ភេទសម្រាប់ក្មេងចាស់ប្រុសស្រី រហូតដល់វ៉ាលី និងផលិតផលប្រើប្រាស់ជាច្រើនទៀត។ ទាំងឡូយ ស្អាតឆើតឆាយ ទាន់សម័យ តម្លៃសមរម្យ និងបានក្លាយជាផ្នែកមួយនៃសង្គមក្នុងការចូលរួមចំណែកជួយបរិស្ថានធម្មជាតិថែមទៀតផង។

ដើម្បីទទួលបានព័ត៌មានលម្អិតអំពីផលិតផល សូមរង់ចាំតាមដានអត្ថបទបន្ទាប់ដែលនឹងនិយាយលម្អិតអំពីផលិតផលទាំងនោះ ហើយដើម្បីទទួលបានផលិតផលដែលមានគុណភាពខ្ពស់នេះយកទៅប្រើប្រាស់ក្នុងតម្លៃទាបសមរម្យដែលមិនធ្លាប់មានពីមុនមក សូមតាមដានការ Live របស់កម្មវិធី Riel Deal ពី Sabay នៅរៀងរាលថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧ យប់កុំខកខានឲ្យសោះ៕

ចុចអានបន្ដ៖ ប៉ុន្មានចំណុចនេះ យើងអាចដកចិត្តមិនរួចពីផលិតផល Dai Khmer

អត្ថបទ៖ Chrel Den