ប៉ុន្មានចំណុចនេះ យើងអាចដកចិត្តមិនរួចពីផលិតផល Dai Khmer

  • 2022-04-28 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដៃខ្មែរ (Dai Khmer) គឺជាអាជីវកម្មសិប្បកម្មដែលត្រូវបានបង្កើតឡើងដោយនារីខ្មែរយើងគឺអ្នកនាង វិឆ្ឆិកា ដែលបានផ្ដល់ការងារដល់ស្ត្រីខ្មែរ និងផ្ដល់ជូនលោកអ្នកនូវផលិតផលធម្មជាតិសុទ្ធ មានគុណភាពខ្ពស់ ហើយនិងមិនប៉ះពាល់ដល់បរិស្ថាន។

ប្រសិនបើអ្នកគឺជាមនុស្សម្នាក់ដែលតែងតែចង់ធ្វើការផ្លាស់ប្ដូរអំពីរបៀបរស់នៅប្រកបដោយផាសុខភាព មិនប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងផ្ដល់នូវនិរន្តរភាពចំពោះបរិស្ថានធម្មជាតិនោះ អ្នកអាចចាប់ផ្ដើមងាកមកប្រើប្រាស់ផលិតផលពី Dai Khmer បាន។ ហាង Refill របស់ Dai Khmer ដែលជាកន្លែងសម្រាប់ភ្ញៀវទេសចរផង និងសម្រាប់សហគមន៍ក្នុងតំបន់ផង អាចទៅទិញ ឬបំពេញផលិតផលឡើងវិញបាន ខណៈពេលដែលអ្នកកំពុងជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកពីការ Refill ដាក់ចូលដបឡើងវិញ។ នៅក្នុងហាងរួមមានដូចជា សាប៊ូកក់សក់ សាប៊ូលាងចាន ប្រភេទតែ កាហ្វេ និងការប្រមូលផ្ដុំម៉ាកយីហោដែលមិនប៉ះពាល់ដល់បរិស្ថានក្នុងស្រុកជាច្រើនមុខទៀត។

វាមិនត្រឹមតែជាការចូលរួមជួយបរិស្ថានធម្មជាតិតែប៉ុណ្ណោះទេ តែការប្រើប្រាស់ផលិតផលពី Dai Khmer អាចជួយដល់សុខភាពសម្រស់ស្បែកផងដែរ ដោយសារការផលិតគឺសម្រិតសម្រាំងចេញពីដំណាំ ផ្លែឈើ ធម្មជាតិ ១០០ ភាគរយសម្រាប់ការប្រើប្រាស់។

ផលិតផល Dai Khmer គឺប្រើបានគ្រប់វ័យ ចាប់តាំងពីក្មេងដល់ចាស់ ទាំងប្រុសនឹងស្រី ដូច្នេះលោកអ្នកអាចពញ្ជាទិញយកទៅប្រើប្រាស់ ឬយកទៅលក់បន្ដបានតាមរយៈគេហទំព័រ និងពីហាងផ្ទាល់៕

ដើម្បីទទួលបានព័ត៌មានលម្អិតអំពីផលិតផល សូមរង់ចាំតាមដានអត្ថបទបន្ទាប់ដែលនឹងនិយាយលម្អិតអំពីផលិតផលទាំងនោះ ហើយដើម្បីទទួលបានផលិតផលដែលមានគុណភាពខ្ពស់នេះយកទៅប្រើប្រាស់ក្នុងតម្លៃទាបសមរម្យដែលមិនធ្លាប់មានពីមុនមក សូមតាមដានការ Live របស់កម្មវិធី Riel Deal ពី Sabay នៅរៀងរាលថ្ងៃព្រហស្បតិ៍ វេលាម៉ោង ៧ យប់កុំខកខានឲ្យសោះ៕

ចុចអានបន្ដ៖ ផលិតផល Skincare របស់ខ្មែរ ល្អទាំងតម្លៃនិងគុណភាព សម្រាំងចេញពីធម្មជាតិពិតៗ

អត្ថបទ៖ Chrel Den

អត្ថបទថ្មី