iPhone 14 ត្រៀមរុះរើកាមេរ៉ាមុខ ប្រើតម្លៃថ្លៃជាងមុនគុណនឹង ៣

  • 2022-05-24 02:20:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្រកូល iPhone 14 នឹងបំពាក់នូវកាមេរ៉ាមុខកម្រិតខ្ពស់ មានតម្លៃថ្លៃជាងម៉ូឌែលមុនប្រមាណ ៣ដង បន្ថែមនូវបច្ចេកវិទ្យាថ្មីៗ ដែលនឹងចូលរួមចំណែកផលិតដោយក្រុមហ៊ុនកូរ៉េខាងត្បូងដំបូង គឺ LG Innotek។

លែនកាមេរ៉ាខាងមុខថ្មីនេះ នឹងប្រើបច្ចេកវិទ្យា autofocus ជាលើកដំបូង និងប្រើ aperture ធំជាងមុនរហូតដល់ទៅ ƒ/1.9 ខណៈម៉ូឌែលមុនត្រឹម ƒ/2.2 តែប៉ុណ្ណោះ។

ការកែប្រើទាំងនេះ នឹងសម្រួលឱ្យការផលិតរូបកាន់តែមានគុណភាព ដូចជាការផលិតរូបព្រិលផ្ទៃក្រោយ depth-of-field កាន់តែព្រិលជាងមុន រូបថតស្រូបពន្លឺចូលបានច្រើន ការចាប់យករូបភាពបានលឿន ពិសេសគឺសម្រួលដល់ការខលវីដេអូ ដោយ focus លើមនុស្សបានកាន់តែលឿន លើមុខងារ Center Stage។

គួរបន្ថែមថា បច្ចុប្បន្ន LG Innotek ត្រូវបានគេនិយាយថា កំពុងរៀបចំការផលិតកាមេរ៉ាមុខទ្រង់ទ្រាយធំ សម្រាប់ iPhone 14 ដែលត្រៀមប្រកាសចេញ នាខែកញ្ញា ខាងមុខនេះ៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី