អ្នក​លេង​គុន​ខ្មែរ​ ប៊ុន សុធា​ ប្រាប់​មូលហេតុ​មក​វ៉ៃ​គីឡូ​ស្រាល​វិញ​

  • 2022-06-10 08:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ ប៊ុន​ សុធា​ ថា​រូប​គេ​ឥលូវ​មកលេងគីឡូ​ស្រាល​វិញពោល​គឺ ៥៤-៥៧​ ប៉ុណ្ណោះ​ព្រោះ​បើ​វ៉ៃ​ដល់​ ៦០​ ដូច​មុន​​វ៉ៃ​គេ​អត់​ឈឺ​ទេខណៈ​ដៃគូ​ធំៗ​ពេក។​

រូបភាពលើហ្វេសបុក សុធា

ប៊ុន ​សុធា​ លើក​ឡើង​ក្នុង​កិច្ច​សម្ភាស​មួយ​ថា​ ការ​វិល​ចូល​សង្វៀន​ជា​ថ្មី​នេះ​គឺ​រូប​គេ​លេង​ត្រឹម​គីឡូ​ ៥៤-៥៧​ ប៉ុណ្ណោះ​ ព្រោះ​បច្ចុប្បន្ន​ទម្ងន់​ពិត​ប្រាកដ​នៅ​ចន្លោះ​នេះ។​ ដូច្នេះ​វ៉ៃ​ប្រភេទ​ទម្ងន់​នេះ​គឺ​សមស្រប​តែ​ម្ដង។​

រូបភាពលើហ្វេសបុក សុធា

ការ​ឡើង​ទៅ​វ៉ៃ​ទម្ងន់​ ៦០​គីឡូក្រាម​គឺ​មាន​ការ​លំបាក​សម្រាប់​ខ្លួន​ ពោល​ដៃគូ​ធំៗ​ហើយ​កីឡាករ​ខ្លះ​អាច​ឡើង​ដល់​ ៦០​ ជាង​បន្ទាប់​មក​គេ​ទម្លាក់​ចុះ​មក​ទេ។​ កាល​ណា​គីឡូ​តូច​ដំឡើង​ទៅ​គឺ​ពិបាក​ វ៉ៃ​ដៃគូ​អត់​ឃើញ​ ពោល​ពិបាក​ក្នុង​ការ​យក​ឈ្នះ។​

បញ្ជាក់​ដែរ​ថា​ កីឡាករ​ ប៊ុន​ សុធា​ មួយ​រយៈពេល​មុន​គឺ​ឡើង​លេង​រហូត​ដល់​ទម្ងន់​ ៦០​គីឡូក្រាម។​ ប៉ុន្តែ​ការ​ប្រកួត​ស្អែក​នេះ​របស់​គេ​នៅ​ CNC​ វ៉ៃ​លើ​ប្រភេទ​ទម្ងន់​ ៥៧​ ដោយ​ប៉ះ​កីឡាករ​ថៃ​ Petchseythong Sor Saknorin វេលា​ម៉ោង​២រសៀល​តទៅ៕​

អត្ថបទ៖ នួន ស៊ីណា​