ក្រៅពីធ្វើឲ្យស្បែកទន់រលោង ស្រ្គាប់ស្បែកអាចជួយបានច្រើនយ៉ាងទៀត

  • 2022-06-13 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការជម្រុះកោសិកាចាស់ៗចោល គឺជាគន្លឹះចម្បងបំផុតក្នុងការថែរក្សាស្បែកអោយនៅតែស្រស់ស្អាត ក្មេងជាងវ័យ។ មានអត្ថប្រយោជន៍ជាច្រើននៃការស្ក្រាប់ខ្លួន បូករួមជាមួយនឹងអារម្មណ៍ស្រស់ស្រាយក្នុងការធ្វើខ្លួនជារៀងរាល់ពេល។ នៅពេលដែលអ្នករៀនពីរបៀបប្រើស្ក្រាប់រាងកាយឱ្យបានត្រឹមត្រូវ ច្បាស់ជាញៀននឹងស្បែករលោង ម៉ត់ៗ សៗ របស់អ្នកមិនខាន។

ស្រ្កាប់ស្ករ Vs ស្រ្កាប់អំបិល VS ស្រ្កាប់កាហ្វេ មួយណាល្អជាង?

  • អត្ថប្រយោជន៍ស្ក្រាប់ស្ករ ៖ ស្ក្រាប់ស្ករទំនងជាល្អសម្រាប់ស្បែកងាយប្រតិកម្ម និងជាជម្រើសដ៏ល្អសម្រាប់ស្បែកមុខផងដែរ។ ប្រភេទស្រ្កាប់ស្ករអាចនឹងល្អជាសម្រាប់ស្បែកដែលមានសុខភាពខ្សោយ ឬ បរិវេណដែលមានស្បែកខ្ចីជាងផ្នែកទូទៅនៃដងខ្លួន។
  • អត្ថប្រយោជន៍ស្ក្រាប់អំបិល ៖ ស្ក្រាប់អំបិលគឺល្អជាងសម្រាប់ស្បែកគ្រើម ដែលអាចទទួលបានអត្ថប្រយោជន៍ពីការជម្រុះកោសិកាយ៉ាងស៊ីជម្រៅ ដូចជាជើង ក្បាលជង្គង់ កែងដៃជាដើម។ វាក៏មានអត្ថប្រយោជន៍ក្នុងការបន្សាបជាតិពុលផងដែរ ដោយអាចដកជាតិពុលចេញពីរាងកាយ និងសម្រួលការរលាកលើស្បែកផងដែរ។

  • អត្ថប្រយោជន៍ស្ក្រាប់កាហ្វេ ៖ ស្ក្រាប់កាហ្វេធ្វើអោយសរសៃឈាមរត់បានល្អជាងមុន ព្រមទាំងជួយឱ្យស្បែកមានសភាពរលោងល្អជាងមុន។ វាក៏អាចជួយកាត់បន្ថយរូបរាងនៃស្នាមសង្វារ ព្រមទាំងធ្វើអោយស្បែកមានភ្លឺរលោងជាងមុន។

អត្ថប្រយោជន៏ចម្បងនៃការប្រើប្រាស់ស្រ្កាប់

  • កម្ចាត់កោសិកាស្បែកងាប់ ដែលប្រមូលបានលើស្បែក

  • ជួយឱ្យស្បែកភ្លឺថ្លា និងទន់ជាងមុន

  • កាត់បន្ថាយការរលាកគល់រោម

  • ជួយស្បែកស្រូុបយកសារធាតុចិញ្ចឹម ពីឡេផ្ដល់សំណើម និង ពន្យារភាពចាស់បានកាន់តែល្អ។

  • អាចជួយបង្រួមរន្ធញើសធំៗ

  • ជាពិសេសផ្តល់ឱ្យអ្នកនូវស្បែករលោងភ្លឺថ្លាតាមតម្រូវការ

រង់ចាំការឡាយ ដើម្បីទទួលបានតម្លៃពិសេស Body Blendz ផលិតផលសុទ្ធប្រទេស អូស្រ្តាលី នៅលើ Riel Dealនៅថ្ងៃសុក្រ ម៉ោង១២ៈ៣០ ថ្ងៃត្រង់នេះណា!

ចុចអានបន្ត៖

អត្ថបទ៖ Iv Madalen

អត្ថបទពេញនិយម