អ្នក​គាំទ្រ​គុន​ខ្មែរ​យប់​មិញ​មើល​ចង់​ដាច់​បាយ​ សុខ​ ធី​ និង​ សែន​ រ៉ាដេត​ ប៉ះ​ជើង​ខ្លាំង​ថៃ​

  • 2022-06-21 02:40:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ប្រដាល់​ជា​ពិសេស​នៅ​កម្ពុជា​គឺ​យប់​មិញ​នេះ​ភាគច្រើន​តាមដាន​ខ្លាំង​តែ​ម្ដង​ពី​ការ​ប្រកួត​កក្រើក​ស្រុក​ថៃ​ ដែល​មាន​ជើង​ខ្លាំង​កម្ពុជា​២​រូប​ សុខ​ ធី​ សែន​ រ៉ាដេត​ ខណៈ​ការ​រង់ចាំ​ទស្សនា​រហូត​ដល់​យប់​ជ្រៅ​ទើប​បញ្ចប់។​

រ៉ាដេត និង កោះតៅ

ការ​ប្រកួត​យប់​មិញ​នេះ​គឺ​កក្រើក​ហ្វេសបុក​តែ​ម្ដង​ ពោល​មាន​ការ​ចែកចាយ​បន្ត​ជា​ច្រើន​អំពី​កីឡាករ​កម្ពុជា​ទាំង​ សុខ​ ធី​ និង​ សែន​ រ៉ាដេត។​ ចំពោះ​គូ​ទី១​ សុខ​ ធី​ យក​ឈ្នះ​ជើង​ខ្លាំង​កំពុង​ឡើង​កូដ​ ផេកហ្វូកាស​ ផង​នោះ​លើ​ហ្វេសបុក​មាន​ការ​ចែក​រំលែក​ច្រើន​ និង​អបអរ​ច្រើន​មែនទែន​ពី​សំណាក់​អ្នក​គាំទ្រ។​

ការ​ឈ្នះ​របស់​កម្ពុជា​គូ​ទី១​ នេះ​ហើយ​ជា​ការ​ជំរុញ​ចិត្ត​អ្នក​គាំទ្រ​ខ្មែរ​រឹតតែ​ចង់​មើល​ការ​ប្រកួត​របស់​ សែន​ រ៉ាដេត​ រង់ចាំ​មើល​លទ្ធផល​បន្ថែម​ទៀត​ទោះ​នៅ​ដល់​យប់​ជ្រៅ​យ៉ាងណា​ក្ដី។​ ទម្រាំ​ដល់​គូ​ សែន​ រ៉ាដេត​ គឺ​ម៉ោង​ខ្ទង់​ ៩​ ជាង​ទៅ​ហើយ។​ ការ​ប្រកួត​ពេញ​៥ទឹក​ ហ្វេសបុក​ផេក​ប្រដាល់​ធំៗ​ក៏​នៅ​តែ​ជជែក​ និង​បង្ហោះ​បន្ត​អំពី​លទ្ធផល​ក៏​ដូច​ជា​ការ​ប្រកួត​របស់​ រ៉ាដេត​ ផង​ដែរ។​

រ៉ាដេត និង កោះតៅ

កម្មវិធី​ U Muay ​ដែល​ជា​កម្មវិធី​របស់​ថៃ​ ម្សិលមិញ​គឺ​មាន​កីឡាករ​កម្ពុជា​២រូប​ក្នុង​នោះ​ សុខ​ ធី​ ឈ្នះ​ពិន្ទុ​ ផេកហ្វូកាស​ និង​ សែន​ រ៉ាដេត​ ចាញ់​ពិន្ទុ​ កោះតៅ​ នា​ជំនួប​មិត្តភាព​អន្តរជាតិ​ដែល​ធ្វើ​ឡើង​ក្នុង​ក្រុង​បាងកក៕​

សុខ​ ធី ឈ្នះ​យប់មិញ

វីដេអូ សែន រ៉ាដេត

វីដេអូ សុខ ធី

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី