បើសមាជិក BTS ម្នាក់ចង់ចេញពីក្រុម តើអ្នកផ្សេងទៀតគិតយ៉ាងណា? នេះជាចម្លើយ Suga

  • 2022-07-05 03:42:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើគ្មានសមាជិកទាំង ៧ BTS មិនមែន​ជា BTS ទេ។ បន្ទាប់ពីទទួល​បាន​បទពិសោធជា​ច្រើន ពិសេស​ឧបសគ្គ​នានា និងជោគជ័យស្របពេល​ជា​មួយគ្នា កាន់តែធ្វើឲ្យសមាជិកទាំងអស់មានភាព​ស្និទ្ធស្នាលនឹងគ្នា​ថែមមួយកម្រិតទៀត។ ប៉ុន្តែ​ធ្លាប់ស្រមៃ​ទេ ថា​ប្រសិន​ថ្ងៃណាមួយសមាជិកម្នាក់គិតថា​ចង់ដើរចេញពីក្រុម តើសមាជិកផ្សេងទៀតគិតយ៉ាងណា?

ស្ថិតក្នុង​ភាគ​ទី១ នៃ "Break The Silence” របស់ BTS ពួកគេ​បាន​ចែក​រំលែក​នូវរឿងរ៉ាវជាច្រើន រួមមានទាំងការគិតគូររឿងបំបែកក្រុមផងដែរ កាលពីឆ្នាំ ២០១៨។ ពេល​នោះ​ជា​ពេល​ដែលក្រុមជួបរឿងពិបាក​ និងសម្ពាធស្មានមិនដល់ជាច្រើន ប៉ុន្តែ J-Hope លើកឡើងថា ចុងក្រោយ ឆ្នាំនោះជាឆ្នាំដ៏អស្ចារ្យសម្រាប់ពួកគេទៅវិញ។

Suga បាន​លើកឡើង​ដែរ ថា​តើ​នឹង​មាន​រឿងអ្វី​កើតឡើង ប្រសិន​បើ​មាន​សមាជិកម្នាក់ ចង់ចាកចេញពី BTS?

**«យើងកាន់តែជិតស្និទ្ធ​នឹង​គ្នាជាងគ្រួសាររបស់យើងទៀត។ យើងអាចរុញរឿងគ្រប់យ៉ាង​ទៅម្ខាងសិន ហើយពិភាក្សាគ្នាដោយសន្តិវិធី ឲ្យស្រឡះចិត្ត ថាតើអ្វី​ខ្លះ​ដែលយើងគួរបន្តទៅមុខ និងពង្រឹងបន្ថែម» នេះ​ជាអ្វី​ដែល Suga ផ្ដើមដំបូង។

ឈាន​ចូលដល់ចំណុចរសើប នោះគឺ៖ «យើងក៏គោរពគ្នាទៅវិញ​ទៅមក​ដែរ ដូច្នេះ​បើ​អ្នកណាម្នាក់និយាយថា គេមិនអាចបន្តធ្វើបែប​នេះ​ទៀតបាន ដោយសារតែហេតុផលសំខាន់ណាមួយជាក់លាក់! ប្រាកដណាស់ យើងនឹងព្យាយាមបញ្ចុះបញ្ចូលម្នាន់នោះសិន ហើយគិតឡើងវិញម្ដងហើយម្ដងទៀត ទាំងអស់គ្នា និងប្រឹងជម្នះទុក្ខលំបាក​ឲ្យបាន… ប៉ុន្តែ​ បើនៅមិនគ្រប់គ្រាន់ទៀត យើងអាចនិយាយថា “ពួកយើងយល់ហើយ នេះជាជីវិតរបស់អ្នក អ៊ីចឹង​ពួកយើងគោរពនូវការសម្រេច​ចិត្តនោះ”»**។ នេះជាការពន្យល់របស់ Suga

ទោះជាយ៉ាងណា នេះ​គ្រាន់តែជា​អ្វីដែល​ជា​ការគិតទុកបម្រុង ព្រោះ​នៅពេល​នេះ​ BTS នៅតែនៅរះចែងចាំងជាមួយនឹង​សមាជិក ទាំង ៧ ហើយពួកគេ ក៏បាន​សម្រេច​នៅជុំគ្នារហូតតទៅយូរអង្វែងទៀតដែរ។ មិនតិចដងទេ ដែល BTS ជួបរឿង​ពិបាកៗជា​ច្រើន​លើអាជីពសិល្បៈ ប៉ុន្តែ​គ្មានបញ្ហាអ្វីដែលថាពួកគេ​មិនអាចដោះស្រាយបាន ហើយក៏គ្មានឧបសគ្គអ្វីដែលពួកគេជម្នះមិនបាននោះឡើយ៕

ប្រភព៖ Koreaboo   អត្ថបទ៖ ធារី

អត្ថបទថ្មី