ភ្ញាក់ផ្អើល! Chelsea បើក​ការ​ចរចា​ចង់​ទិញ​យក Aubameyang ពី Barca

  • 2022-08-04 02:41:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប Chelsea បាន​បើក​ការ​ចរចា​ជាមួយ Barcelona ដោយ​ពួក​គេ​ចាប់​អារម្មណ៍​​ចង់​ចុះ​កុងត្រា​​​ទិញ​យក​ខ្សែ​ប្រយុទ្ធ Pierre-Emerick Aubameyang មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ។

Chelsea ទិញ​បាន​ខ្សែ​បម្រើ​ប្រយុទ្ធ Raheem Sterling ប៉ុន្តែ​លោក Thomas Tuchel មាន​បំណង​ចង់​បាន​​ខ្សែ​ប្រយុទ្ធ​បន្ថែម​ទៀត​​ដើម្បី​ពង្រឹង​តំបន់​ខាង​លើ​ក្រោយ Romelu Kukaku ចាកចេញ។ ចូលរួម​កាល​ពី​ខែ​កុម្ភៈ Aubameyang ចង់​បន្ត​នៅ Barcelona ប៉ុន្តែ​​គេ​ជា​កីឡាករ​ក្លឹប​ចង់​លក់​ចេញ​ ដើម្បី​​យក​ប្រាក់​​ទៅ​ទិញ​កីឡាករ​ថ្មី។

ក្លឹប​តោខៀវ​ពេល​នេះ​​បាន​ដាក់​ការ​ចាប់​អារម្មណ៍​​លើ Aubameyang និង​បាន​ទាក់ទង​ជាមួយ Barca ដើម្បី​ចាប់​ផ្ដើម​ចរចា។ ការ​​សម្រេច​ចិត្ត​របស់ Chelsea ​ចង់​បាន​កីឡាករ​សញ្ជាតិ​ហ្គាបុង បន្ទាប់​ពី​ពួក​គេ​ខកខាន​មិន​អាច​ទិញ​បាន​ខ្សែ​ប្រយុទ្ធ Robert Lewandowski។

Lewandowski បាន​ចាកចេញ​ពី Bayern Munich ទៅ​ចូលរួម​ជាមួយ Barcelona ក្នុង​តម្លៃ​ខ្លួន​ផ្ទេរ​៤២,៥​លាន​ផោន ក្រោយ​លេង​នៅ​អាល្លឺម៉ង់​១២​រដូវ​កាល៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី