ក្រោយ​ល្ហិចល្ហៀង​ PSG ចង់​បាន​ Ten Hagថា​ Rashford នឹង​មិន​ចាកចេញ​ពី​ Man Utd នោះ​ទេ​

  • 2022-08-12 13:24:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Erik Ten Hag អ្នកចាត់ការ​ក្លឹប​ Manchester United បាន​និយាយ​នៅ​ក្នុង​ថ្ងៃ​នេះ​ទៅកាន់​អ្នកកាសែត​ថា​ ខ្សែប្រយុទ្ធ​ Marcus Rashford នឹង​មិន​ចាកចេញ​ពី​ក្រុម​បិសាច​ក្រហម​របស់​លោក​។

លោក​ Ten Hag បាន​និយាយ​ថា​៖" Rashford គឺ​ជា​កីឡាករ​ដ៏​សំខាន់​របស់​យើង​ ដូច​អ្នក​គ្រប់ឃើញ​ស្រាប់​ហើយ​តាំង​ពី​ខ្ញុំ​មក​ដល់​ក្លឹប​នេះ​ដំបូង​។ ខ្ញុំ​ពិត​ជា​ពេញចិត្ត​នឹង​គេ​ខ្លាំង​ អញ្ចឹង​ហើយ​ខ្ញុំ​មិន​ចង់​បាត់បង់​គេ​នៅ​រដូវកាល​ក្ដៅ​នេះ​ទេ​"។

លោក​បន្ត​ថា​៖"​ Rashford នៅ​ក្នុង​គម្រោង​របស់​ពួក​យើង​។ គេ​នឹង​នៅ​ជា​មួយ​នឹង​ Man Utd យើង​បន្ត​​ទៀត​។ គេ​នឹង​មិន​ចាកចេញ​ឡើយ​"។

សូមរំលឹកផងដែរថា​ កាល​ពី​ពេល​ថ្មីៗ​នេះ​សារពត៌មាន​ពី​បារាំង​បាន​ចុះ​ផ្សាយ​ថា​ ក្លឹប​ Paris Saint Germain គឺ​ទាក់ទង​ចង់​បាន​ Rashford ទៅ​ពង្រឹង​ក្រុម​របស់​ពួក​គេ​ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​លោក​ Ten Hag ឆ្លើយ​តប​នឹង​បញ្ហា​ពាក់ព័ន្ធ​នេះ​៕

អត្ថបទ៖ ហ៊ីម រស្មី