អង្គរក្សរត់តាមឡានរបស់ គីម ជុងអ៊ុន ដាច់ខាតត្រូវមានលក្ខណៈសម្បត្តិទាំងនេះ
- 2022-08-21 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អង្គរក្សរត់តាមឡានរបស់ គីម ជុងអ៊ុន ដាច់ខាតត្រូវមានលក្ខណៈសម្បត្តិទាំងនេះ
ចន្លោះមិនឃើញ
លោក Michael Madden អ្នកវិភាគមកពីចក្រភពអង់គ្លេស បានបង្ហើបថា អង្គរក្សរបស់មេដឹកនាំ គីម ជុងអ៊ុន ត្រូវបានចែកចេញជា ៣ក្រុម។ ចំណែក ក្រុមអង្គរក្សដែលរត់តាមឡានរបស់មេដឹកនាំកូរ៉េខាងជើង ត្រូវបានលោកហៅថា Central Party Office #6 ឬ មន្ត្រីយោធានៃការិយាល័យកណ្ដាល។
ក្រុមអង្គរក្សនោះ ត្រូវបានជ្រើសរើសពីកងទ័ពប្រជាជនកូរ៉េ (KPA) ដោយមានលក្ខណៈសម្បត្តិដូចជា ត្រូវមានកម្ពស់ស្មើមេដឹកនាំកូរ៉េខាងជើង និងមិនត្រូវមានបញ្ហាម៉្ញូបភ្នែក ជាដាច់ខាត។ មួយវិញទៀត អង្គរក្សទាំងនេះ ត្រូវបានស៊ើបអង្កេតយ៉ាងច្បាស់លាស់ពីប្រវត្តិគ្រួសារ ពីរជំនាន់។
បន្ថែមពីនេះ ពួកគេត្រូវឆ្លងកាត់ការបំពាក់បំប៉ន ដូចជា ការហាត់បាញ់កាំភ្លើង តិចនិកក្នុងការគេចខ្លួន និងក្បាច់គុនផ្សេងៗ។ ចំពោះកាយសម្បទាវិញ អង្គរក្សលោក គីម ជុងអ៊ុន ត្រូវបានឆ្លងកាត់ការស៊ូនឹងស្ថានភាពជាច្រើនផងដែរ។
ពេលនៅជិតមេដឹកនាំកូរ៉េខាងជើង អង្គរក្សត្រូវឡោមព័ទ្ធ ៣៦០ដឺក្រេ ទោះបីជាមេដឹកនាំកំពុងដើរ ឬ ជិះក៏ដោយ។ នៅខាងឆ្វេង និងខាងស្ដាំដៃលោក គីម មានអង្គរក្សពី ៤ ទៅ ៦នាក់ ហើយខាងក្រោយមានពី ៤ ទៅ ៥នាក់។ អង្គរក្សទាំងអស់ ពាក់ឯកសណ្ឋានបែបលោកខាងលិច មានក្រវាត់ ក ។ ចំណែក អ្នកបើកឡាន ត្រូវពាក់ស្រោមដៃ ធ្វើពីស្បែក។ ពួកគេ ប្រើប្រាស់វិទ្យុទាក់ទងគ្នា ដោយពាក់នៅត្រចៀក៕