លើកពានហើយ តិចម៉េង អង្គុយលាបាយខ្ចប់ស្លឹកឈូកម្ដាយខំវេចឲ្យតាំងពីស្រុក មកញ៉ាំជាមួយ ភិទិ
- 2022-08-29 03:18:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លើកពានហើយ តិចម៉េង អង្គុយលាបាយខ្ចប់ស្លឹកឈូកម្ដាយខំវេចឲ្យតាំងពីស្រុក មកញ៉ាំជាមួយ ភិទិ
ចន្លោះមិនឃើញ
វីដេអូ និងរូបភាពសម្ដែងពីការសាទរមកលើ ម្ចាស់ជយលាភី Cambodian Idol រដូវកាលទី ៤ លីម តិចម៉េង ពិតជាមានចំនួនច្រើន និងត្រូវបានបង្ហោះពេញបណ្ដាញសង្គម មិនថា Facebook, TikTok, YouTube និង Instagram ជាដើម ដោយពួកគេពេញចិត្តនឹងលទ្ធផល Idol រូបនេះណាស់។ ដោយឡែកក្នុងចំណោមវីដេអូទាំងនោះ គេក៏បានប្រទះឃើញវីដេអូ មួយរបស់ លោក និងមិត្តល្អ ថុល សុភិទិ មកអង្គុយញ៉ាំបាយខ្ចប់ស្លឹកឈូកជាមួយគ្នាដែរ ពេលចប់កម្មវិធី។
ដៃលាបាយបណ្ដើរ ម្ចាស់ពាន លីម តិចម៉េង នៅឆ្លៀតប្រាប់ទៀតថា នេះគឺជា បាយដែលម្ដាយរបស់លោកខំវេចខ្ចប់ទុកឲ្យ តាំងពីខេត្តកំពង់ចាមមកម្ល៉េះ។ ហត់ពេញមួយថ្ងៃហើយ មិនចាំយូរ តិចម៉េង ក៏បានរៀបចំញ៉ាំ ដោយមានការចូលរួមពីមិត្តល្អ ថុល សុភិទិ ផងដែរ។ វីដេអូនេះដែរ ត្រូវបានចែកចាយលើ Story ដោយម្ចាស់គណនីហ្វេសប៊ុកមានឈ្មោះថា Rangsey Roth ដែលជាមិត្តភ័ក្តិម្នាក់ដែររបស់ តិចម៉េង និង ភិទិ ហើយក្រោយឃើញភ្លាម អ្នកប្រើបណ្ដាញសង្គមផ្សេងទៀតក៏បានយកទៅបង្ហោះបន្ត ដោយម្នាក់ៗមិនភ្លេចសប្បាយចិត្តនឹងមិត្តភាពរបស់មិត្តល្អមួយគូនេះទេ។
ដ្បិតមានការសោកស្ដាយដែលបេក្ខភាព ៣រូបផ្សេងទៀត ខកខានឱកាសលើកពាន ក៏មហាជនសន្យានឹងបន្តការគាំទ្រពួកគេតទៅមុខទៀតដែរ៕
ចុចទីនេះ ដើម្បីទស្សនាវីដេអូទាំងស្រុង!