Aubameyang អាចនឹងសម្រាក៣សប្ដាហ៍ ព្រោះត្រូវក្រុមចោរវាយរបួសថ្គាម
- 2022-08-31 11:51:36
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Aubameyang អាចនឹងសម្រាក៣សប្ដាហ៍ ព្រោះត្រូវក្រុមចោរវាយរបួសថ្គាម
ចន្លោះមិនឃើញ
ខ្សែប្រយុទ្ធ Pierre-Emerick Aubameyang អាចនឹងសម្រាក៣សប្ដាហ៍ ដោយសារត្រូវបានក្រុមចោរវាយឲ្យរបួសថ្គាម ក្នុងកំឡុងពេលដែលពួកគេបានធ្វើសកម្មភាពចូលប្លន់ផ្ទះកីឡាកររូបនេះនៅទីក្រុង Barcelona ប្រទេសអេស្ប៉ាញ កាលពីថ្ងៃច័ន្ទ កន្លងទៅនេះ។
នៅក្នុងហេតុការណ៍ខាងលើនេះ Aubameyang និងប្រពន្ធរបស់គេមិនមានរបួសធ្ងន់ធ្ងរឡើយ គ្រាន់តែត្រូវបានចោរវាយ និងប្លន់យកគ្រឿងអលង្ការពីព្រោះគេប៉ុណ្ណោះ។
ក្រុមចោរខាងលើនេះត្រូវបានគេដឹងថា មានគ្នាយ៉ាងតិច ៤នាក់ដោយសុទ្ធតែពាក់ស្រោមមុខ ហើយបានរត់គេចតាមឡានមួយគ្រឿង ក្រោយប្រព្រឹត្តសកម្មភាពប្លន់រួច ដោយពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវស៊ើបអង្កេតបន្ថែម។
ទោះគេនឹងសម្រាកព្យាយាមបញ្ហាថ្គាមរយៈពេល៣សប្ដាហ៍ក្ដី ប៉ុន្តែរឿងចរចាសិក្សាលើលទ្ធភាពចាកចេញពី Barcelona មកកាន់ Chelsea គឺនៅតែបន្តដដែល៕