ដល់ត្រើយ តិចម៉េង មិនភ្លេចគុណអ្នកផ្ដួចផ្ដើម បានត្រឹមសំពះអរគុណរូបថត វត្តមានម្ចាស់លែងមាន

  • 2022-09-02 09:44:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនពិតជារំភើបចិត្ត និងស្ញើចសរសើយ៉ាងខ្លាំងចំពោះម្ចាស់ពាន Cambodian Idol រដូវកាលទី៤ កំលោះតូច លីម តិចម៉េង ដែលបានទៅសំពះអរគុណក្រៃលែងទៅដល់អតីតសិល្បៈករផ្នែកតន្រី្តម្នាក់ ដែលលោកជាអ្នកត្រួសត្រាយផ្លូវឱ្យ តិចម៉េង និង នាង ដាវីដ ឱ្យទទួលបានភាពជោគជ័យដល់សព្វថ្ងៃនេះ

មិនភ្លេចសន្យា បន្ទាប់ពីរួចរាល់ការងារ តិចម៉េង បានតាំងចិត្តជ្រះថ្លាក្នុងការធ្វើដំណើរទៅកាន់ផ្ទះរបស់ អតីតតន្ត្រីករម្នាក់គឺលោក ReNo Chhim Phi Ruk ដើម្បីសម្ដែងការដឹងគុណដែលកន្លងមកលោកធ្លាប់ ណែនាំតម្រែតម្រង់ និងបង្ហាត់បង្រៀនសព្វបែបយ៉ាងដល់ តិចម៉េង និង នាងដាវីដ។ ប៉ុន្តែអ្វីដែលគ្រប់គ្នា ហាក់ក្ដុកក្ដួលស្ទើរស្រក់ទឹកនោះគឺវត្តអ្នកដែលតែងតែផ្ដួចផ្ដើម តិចម៉េង និង ដាវីន លោកលែងមានវត្ត មានលើលោកនេះទៀតហើយ ពោលគឺលោកបានទទួលមរណៈកាលពីប៉ុន្មានខែកន្លងដោយសារមាន ជំងឺមហារីកកូនកណ្ដុរ។

រូបភាព និងសកម្មភាព តិចម៉េង ឈរលើកដៃសំពះរូបថត នៅនឹងមុខកំប៉ុជើងធូប ReNo Chhim Phi Ruk កំពុងតែជ្រៀបជ្រៅក្នុងចិត្តមហាជនសម្ដែងឱ្យឃើញពីចរិកលក្ខណៈដ៏ល្អរបស់កំលោះតូច ហើយរូបភាពទាំងនេះក៏វាយប្រហារឱ្យគ្រប់គ្នាស្ទើរតែទប់ទឹកភ្នែកមិនបាន។

តិចម៉េង បានរម្លឹកថា “ចាំខ្ញុំបន្តិចណាបងតិចទៀតខ្ញុំនឹងទៅរកបងដល់ផ្ទះដើម្បីសម្តែងការអរគុណ ដ៏ធំធេងរបស់បង ReNo Chhim Phi Ruk គ្មានបងគ្មាន Room42 កន្លែងដែលផ្តល់បទពិសោធ គ្រប់យ៉ាងក្នុងវិស័យសិល្បៈ គ្មានបងខ្ញុំមិនស្គាល់ពាក្យថាតស៊ូ គ្មានបងប្អូនគ្មានថ្ងៃនេះទេតែគួអោយ ស្តាយពេលនេះបែរជាគ្នាន វត្តមានបងនៅ មិនមែនបងប្អូនសាច់ញាតិទេ តែនៅក្នុងចិត្តប្អូន បងគឺជា បងប្រុសបង្កើតរបស់ប្អូនជារៀងរហូត”។

អត្ថបទ៖ Kesor

អត្ថបទថ្មី