Kovacicថា Chelsea ខ្វះខ្សែប្រយុទ្ធល្អរហូតមក តែឥឡូវរកបានហើយគឺ Aubameyang នេះឯង
- 2022-09-06 11:39:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Kovacicថា Chelsea ខ្វះខ្សែប្រយុទ្ធល្អរហូតមក តែឥឡូវរកបានហើយគឺ Aubameyang នេះឯង
ចន្លោះមិនឃើញ
ខ្សែការពារ Mateo Kovacic បាននិយាយទៅកាន់សារព័ត៌មាននៅក្នុងថ្ងៃនេះថា ក្លឹប Chelseae ខ្វះខ្សែប្រយុទ្ធល្អរហូតមក តែឥឡូវគឺរកបានហើយគឺ ខ្សែប្រយុទ្ធចំណូលថ្មី Pierre-Emerick Aubameyang នេះឯង។
Kovacic បាននិយាយថា៖" ខ្ញុំអាចនិយាយបានថា Aubameyang នឹងជួយបំពេញចន្លោះខ្វះខាតឲ្យយើងបានច្រើន គេនេះហើយជាខ្សែប្រយុទ្ធដ៏ល្អត្រឹមត្រូវ ជាអ្នករកគ្រាប់បាល់ ដែលក្រុមយើងខ្វះរហូតមក "។
កីឡាករនេះបន្តថា៖" ប៉ុន្មានឆ្នាំកន្លងទៅនេះ យើងមិនដែលមានខ្សែប្រយុទ្ធណាដែលស៊ុតចូល២០-២៥គ្រាប់ ដើម្បីជួយឲ្យឈ្នះពាននោះទេ អញ្ចឹងយើងរំពឹងចាំមើលគេហ្នឹងហើយពេលមកលេងនៅក្រុមយើងនេះ។ គេហ្នឹងហើយត្រូវបានគេទទួលស្គាល់ជាកំពូលអ្នកស៊ុតបញ្ចូលទី។ វាជារឿងធម្មតាទេសម្រាប់គេក្នុងការស៊ុតបញ្ចូលទី អញ្ចឹងខ្ញុំសង្ឃឹមថា គេនឹងធ្វើបែបហ្នឹងនៅពេលលេងឲ្យ Chelsea នេះ"។
កាលពីរដូវកាលមុន Aubameyang ស៊ុត១៣គ្រាប់ ក្នុង២៣ប្រកួតឲ្យ Barcelona។ នៅក្នុងរដូវកាលនេះគេបានផ្លាស់មក Chelsea ដោយនឹងចូលលេងក្នុងប្រកួត UEFA Champions League តទល់នឹង Dinamo Zagreb យប់នេះ៕