ពាក្យថា Ultra របស់ Apple ដែលដាក់លើនាឡិកាខ្លួនមិនត្រឹមតែធំ ប៉ុន្ដែធុនមាំខ្លាំងគួរឱ្យសរសើរ

  • 2022-09-28 03:16:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆ្លងកាត់ការតេសកំទេចធ្ងន់ៗលើនាឡិកាជំនាន់ថ្មី Apple Watch Ultra នៅខាងក្រោមនេះ ដោយឆានែល iupdate អ្នកនឹងឃើញថា វាជានាឡិកាដ៏ធន់មាំមួយ មិនសរសើរមិនបាន។

គួរបញ្ជាក់ថា Apple Watch Ultra ជានាឡិកាជំនាន់ថ្មីប្រើអេក្រង់ដ៏ធំមិនធ្លាប់មាន គេផលិតវាមកដោយបាញ់តម្រង់ទៅអ្នកប្រើបែបអត្តពលលិក និងអ្នករុកព្រៃ ឡើងភ្នំជាដើម ដោយនាឡិកាទាំងមូលគឺរឹងមាំត្បិតផលិតពីតួខ្លួន ទីតានីញ៉ូម និងប្រើអេក្រង់គ្រីស្តាល់ត្បូងកណ្តៀង ផងដែរ។

ការតេសខាងលើត្បិតថាមិនឆ្លងកាត់ការតេសជាក់លាក់បែបវិទ្យាសាស្ត្រ ប៉ុន្ដែវាមានភាពទាក់ទាញ ដោយតេសពិតៗទម្លាក់ចូលទឹក ទង្គិចដោយការដួល អូសកាត់ថ្នល់ បោកនឹងជញ្ជាំងថ្ម បោកនឹងដែក ដែលធ្វើឱ្យនាឡិកានេះអាចស៊ូបានខ្ពស់ ទម្រាំអេក្រង់របស់ឆ្កូត ខូច និងតួខ្លួនមានស្នាមផងដែរ។

Apple Watch Ultra មានតម្លៃចាប់ពី ៧៩៩ដុល្លារ ទីផ្សារប្រទេសក្រៅ ដោយចាប់ផ្ដើមដាក់លក់ចាប់ពីថ្ងៃទី២៣ ខែកញ្ញា មកម៉្លេះ៕

អានបន្ថែម៖ Apple បញ្ចេញនាឡិកាអេក្រង់ធំមិនធ្លាប់មាន Apple Watch Ultra 799$ សម្រាប់អ្នកលេងកីឡាធ្ងន់ៗ អ្នករុកព្រៃ និងឡើងភ្នំជាដើម

អត្ថបទ៖ កុសល

អត្ថបទថ្មី