Diego Simeone បេ្ដជ្ញា​បន្ត​ខំ​ដឹកនាំ​ ATដើម្បី​យក​ពាន​ UCL ទោះ​ធ្លាក់​ទៅ​ Europa League ក្នុង​រដូវកាល​នេះ​

  • 2022-10-27 11:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្លឹប​ Atletico Madrid បាន​ធ្លាក់​ពី​ប្រកួត​ UEFA Champions League ត្រឹម​វគ្គ​៣២ក្រុម​ នៅ​ក្នុង​ថ្ងៃ​នេះ​ ដោយ​នឹង​ទៅ​លេង​នៅ​ប្រកួត​ Europa League វិញ​នៅ​ក្នុង​រដូវកាល​នេះ​។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Diego Simeone គ្រូ​បង្គោល​ក្លឹប​ Ateletico នេះ​បាន​និយាយ​ទៅ​កាន់​អ្នកកាសែត​នៅ​ក្នុង​ថ្ងៃ​នេះ​ថា​ ប្ដេជ្ញា​បន្ត​ខំ​ដឹកនាំ​ក្លឹប​នេះ​ដើម្បី​យក​ពាន​ Champions League ឲ្យ​បាន​នៅ​ឱកាស​ណា​មួយ​។

លោក​ Simeone បាន​និយាយ​ថា​៖" ក្នុង​ពេល​វេលា​នេះ​ជា​ពេល​ដ៏​ពិបាក​បំផុត​ប៉ុន្តែ​ខ្ញុំ​នឹង​ប្ដេជ្ងា​បន្ត​ខិត​ខំ​ដឹកនាំ​ក្លឹប​នេះ​ដើម្បី​នាំ​យក​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​គឺ​ពាន​ Champions League នេះ​ឯង​ "។

លោក​ Diego Simeone មក​ដឹក​នាំ​ Atletico Madrid តាំង​ពី​ចុង​ឆ្នាំ​២០១១មក​ ដោយ​នឹង​ចប់​កុងត្រា​នៅ​ថ្ងៃ​ទី​៣០ ខែ​មិថុនា​ ឆ្នាំ​២០២៤​ខាង​មុខ​។ លោក​ដឹកនាំ​ឲ្យ​ក្លឹប​នេះ​ ឈ្នះ​ពាន​ធំៗ​មួយ​ចំនួន​ហើយ​ នៅ​តែ​ពាន​ Champions League មួយ​នេះ​៕

ប្រភព៖ Fabrizio Romano

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី