ធុញផ្ទាំង Wallpaper និង Notification ពេលចាក់សោ អាចបិតចោលបានលើ iOS 16.2

  • 2022-11-16 03:21:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នកប្រើ iPhone 14 ម៉ូឌែល Pro អាចមានជម្រើសបិទផ្ទាំង Wallpaper ឬបិទសារដំណឹង នៅលើផ្ទាំងមុខងារ always on display ប្រសិនបើធុញទ្រាន់ឃើញ Wallpaper ឬសារដំណឹងពេល lock screen ម្ដងៗ។ នេះបើយោងទៅតាមកំណែអាប់ឌែតសាកល្បង iOS 16.2 លើកទី៣។

ជម្រើសបិទផ្ទាំងទាំងពីរ មុខងារ always on display នឹងបន្តបង្ហាញម៉ោង ឬ widget ដែលបានកំណត់។ មុខងារនេះក៏អាចឱ្យទូរសព្ទសន្សំថ្មបន្ថែមផងដែរ។

ដើម្បីចូលទៅប្រើមុខងារនេះ បើកកម្មវិធី Settings > Display & Brightness > Always On Display បន្ទាប់មកធ្វើការកំណត់ជាការស្រេច៕

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល