Apple ដាក់ឱ្យប្រើផ្លូវការ iCloud Webpage ប្ដូរមុខមាត់ថ្មីទាំងស្រុង ទំនើប ស្រស់ស្អាត បត់បែន ងាយប្រើជាងមុនដាច់

  • 2022-11-17 03:32:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple ទើបដាក់ឱ្យប្រើគេហទំព័រមានមុខមាត់ថ្មី iCloud ជាផ្លូវការ ខណៈដាក់ឱ្យដំណើរការសាកល្បង (beta) ជាច្រើនសប្ដាហ៍កន្លងមក។

iCloud webpage ថ្មីនេះមានការឌីហ្សាញប្លែក រាងជាគ្រាប់ក្រឡាធំៗ (tile-based interface) អាចឃើញដំណឹងផ្សេងៗ និងចូលទៅប្រើមុខងារនីមួយៗបានលឿនជាងមុន ដូចជាការចូលទៅកាន់កម្មវិធី Mail, Notes, Reminders និង Photos ជាដើម គឺយើងអាចឃើញដំណឹងផ្សេងៗនៅពីក្រៅតែម្ដង។

ជារួមមក ការឌីហ្សាញថ្មីនេះក៏មានភាពទំនើបជាងមុន និងមានភាពបន់បែនតាមចំណង់ចំណូលចិត្ត ដោយអាចឱ្យយើង Customize កម្មវិធីនីមួយៗដោយបន្ថែមកម្មវិធី ដកកម្មវិធី និងរៀបចំតាមការចង់បាន។ សម្រាប់ការប្រើប្រាស់គឺមានភាពទូលំទូលាយជាង iCloud Webpage ជំនាន់មុនឆ្ងាយ។

គេហទំព័រថ្មីនេះអាចចូលតាមតំណលីងដូចពីមុន www.icloud.com

ប្រភព៖ macrumors   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម