កូនៗទម្លាយរឿង តា ចេក មានស្រីជាអ្នករួមអាជីព ថែមទាំងចង់លែងលះជាមួយប្រពន្ធទៀត

  • 2022-11-17 06:07:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កូនៗរបស់តារាកំប្លែង តា ចេក បានធ្វើឲ្យគ្រប់គ្នា ហួសចិត្តនិងភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយបង្ហោះវីដេអូនិងរូបភាពមួយចំនួនពីសកម្មភាព ឪពុករបស់ខ្លួនកំពុងមានស្រី ដែលគេស្គាល់ថា ជាអ្នករួមអាជីពល្ខោន និងកំប្លែងជាមួយគ្នា រហូតដល់ថ្នាក់ចង់លែងលះជាមួយប្រពន្ធទៀតផង។

គ្រប់គ្នាកំពុងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញកូន តា ចេក ទម្លាយរឿងឪពុកកំពុងមានស្រីដែលជាអ្នករួមអាជីពល្ខោននិងកំប្លែងជាមួយគ្នា នេះបើយោងតាមគណនីហ្វេសប៊ុកឈ្មោះ Yaa Neth ដែលត្រូវជាកូនរបស់តារាកំប្លែង ដោយក្នុងនោះម្ចាស់គណនីនេះបានបញ្ជាក់ថា ប៉ារបស់ខ្ញុំ(តា ចេក តារាកំប្លែង) លួចមានស្រីដែលជាអ្នករួមអាជីពល្ខោន កំប្លែងជាមួយគ្នា ហើយបានចេញពីផ្ទះ ដោយសុំឲ្យទុកពេលដោះស្រាយឲ្យចប់ រហូតដល់ថ្ងៃទី៥ ខែ វិច្ឆិកា ឆ្នាំ២០២២ ឪពុករបស់ខ្លួនបានចាកចេញពីផ្ទះទៅនៅជាមួយស្រីកំណាន់រហូតដល់ថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ២០២២ ទើបកូនៗបានរកឃើញនិងទៅដល់កន្លែងដែលឪពុកខ្លួនរស់នៅ មិនត្រឹមតែប៉ុណ្ណោះ ឪពុករបស់ខ្លួនបានវាយធ្វើបាបប្រពន្ធកូន ដើម្បីការពារស្រីថែមទាំងចង់លែងលះជាមួយប្រពន្ធទៀតផង។ ជុំវិញរឿងដែលបានកើតឡើងនេះ ធ្វើឲ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលយ៉ាងខ្លាំង ខណៈ Sabay បានទាក់ទងទៅកូនប្រុសរបស់តារាកំប្លែងរូបនេះ តែលោកមិនទាន់មានការឆ្លើយតប ចង់ដឹងថា តើរឿងនេះជារឿងពិតរឺយ៉ាងណា។

រំលឹកផងដែរថា កន្លងមកគេបានដឹងថា តារាកំប្លែង តា ចេក មានជីវភាពក្រលំបាក រហូតមានសប្បុរជនមួយចំនួនបានចូលរួមឧបត្ថម្ភជាទឹកប្រាក់មួយចំនួនទៅកាន់លោកផងដែរ។

សូមទស្សនាវីដេអូខាងក្រោមនេះ៖

អត្ថបទ៖ Tep Sovannmoly

អត្ថបទពេញនិយម