កីឡាជាតិលើកទី៣៖ លោកគ្រូ សោម ចំណាប់ រំពឹងខ្ពស់ដណ្ដើមបានមេដាយមាសលើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់
- 2022-11-21 04:55:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាជាតិលើកទី៣៖ លោកគ្រូ សោម ចំណាប់ រំពឹងខ្ពស់ដណ្ដើមបានមេដាយមាសលើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់
ចន្លោះមិនឃើញ
គ្រូបង្វឹកសមាគមន៍កីឡាបាល់ទះក្រុងព្រះសីហនុលោកគ្រូ សោម ចំណាប់ បានបង្ហាញអំពីជំនឿចិត្តដ៏ខ្ពស់ក្នុងការដណ្ដើមយកមេដាយមាសលើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ផ្នែកបុរសក្នុងព្រិត្តិការណ៍កីឡាជាតិលើកទី៣នៅក្នុងឆ្នាំ២០២២នេះ។
លោកគ្រូបង្គោលដដែលបន្តថា ៖«បាទ! សង្ឃឹម! សង្ឃឹមច្រើន នៅក្នុងពានរង្វាន់កីឡាជាតិហ្នឹង ទៅលើវិញ្ញាសាបាល់ទះឆ្នេរខ្សាច់ យើងសម្រាប់សមាគមន៍ខេត្តព្រះសីហនុយើង យើងសង្ឃឹមថានឹងអាចទទួលបានមេដាយមាស ប្រាក់ និងសំរិទ្ធ»។
ការមានជំនឿចិត្តខ្ពស់បែបនេះក៏ដោយសារតែទីលាននៃក្រុងព្រះសីហនុ មានអំណោយផលល្អប្រសើរ (ខ្សាច់) មានកីឡាករល្អៗ មានសមត្ថភាព មានបទពិសោធ និងហ្វឹកហាត់បានជាប់លាប់ទាំងកម្លាំងនិងបច្ចេកទេស។
ទោះបីជាយ៉ាងណាលោកក៏មិនមើលស្រាលលើក្រុមមកពីបណ្ដាខេត្តក្រុងផ្សេងៗដែរ ហើយក្រុមដែលលោកយល់ថាជាគូប្រជែងខ្លាំងគឺក្រុមក្រសួងការពារជាតិ ដ្បិតពួកគេមានកីឡាករល្អៗមានបទពិសោធហ្វឹកហាត់លើឆ្នេរខ្សាច់យូរឆ្នាំ ខណៈក្រុមលោកទើបតែប្រមូលផ្ដុំហ្វឹកហាត់ក្នុងរយៈពេលខ្លីតែប៉ុណ្ណោះ។
លោកគ្រូ សោម ចំណាប់ និងក្រុមកីឡាករ បានប្ដេជ្ញាខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីយកមេដាយជូនខេត្ត ហើយលោកក៏សូមថ្លែងអំណរគុណដល់ អភិបាលខេត្តព្រះសីហនុលោក គួច ចំរើន ឯកឧត្តម ជួនណារិន ស្នងការ ខេត្តព្រះសីហនុ ស្នងការរង ប្រធានក្លឹបនិងមន្ត្រីអប់រំ យុវជន និងកីឡាក្រុងព្រះសីហនុ ដែលបានជ្រោមជ្រែងរៀបចំក្រុមកីឡារបស់លោក ដើម្បីប្រកួតក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣នេះ។
គួរបញ្ជាក់ថា ក្រុមកីឡាករឆ្នេរខ្សាច់របស់សមាគមន៍បាល់ទះក្រុងព្រះសីហនុមានដូចជា ផាត សុភ័ក្ត្រ ហៅទូចអង្គរក្ស, លុច គឹមសៀន, កើត សំអាន និង យុត រតនៈ៕
កាលវិភាគប្រកួត