សហព័ន្ធ​វ៉ូវីណាម៖​ បង្ហាញ​ការ​ត្រៀម​រួចរាល់​សម្រាប់​ស៊ីហ្គេម​ ២០២៣​ បន្ទាប់​ពី​ឆ្លងកាត់​កីឡា​ជាតិ​លើក​ទី៣​

  • 2022-11-24 05:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ បន្ទាប់​ពី​រៀបចំ​ការ​ប្រកួត​កីឡា​ជាតិ​ លើក​ទី៣​ ​រួច​ហើយ​នោះ​គឺ​មើល​ឃើញ​ថា​សហព័ន្ធ​បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ​សម្រាប់​ការ​ទទួល​រៀបចំ​ជា​ម្ចាស់​ផ្ទះ​នៅ​ស៊ីហ្គេម​ ២០២៣។​

ឯកឧត្ដម​ អ៊ូ​ រតនា (អាវខៀវ)

ឯកឧត្ដម​ អ៊ូ​ រតនា​ ប្រធាន​សហព័ន្ធ​ខាង​លើ​បាន​ឲ្យ​ដឹង​ថា​ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ នេះ​គឺ​រៀបចំ​បាន​ល្អ​ និង​តាម​លក្ខណៈ​បច្ចេកទេស​ត្រឹមត្រូវ​ដូចសហព័ន្ធ​អន្តរជាតិ។​ ចំណុច​ល្អ​ប្រសើរ​ និង​ស្តង់ដារ​អន្តរជាតិ​នេះ​ហើយ​ស​បញ្ជាក់​ថា​សហព័ន្ធ​វ៉ូវីណាម​កម្ពុជា​ បាន​ត្រៀម​លក្ខណសម្បត្តិ​រួចរាល់​ហើយ​ទទួល​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ស៊ីហ្គេម​ ២០២៣។​

ទិដ្ឋភាពប្រកួត

ប្រធាន​សហព័ន្ធ​រូប​នេះ​លើក​ទឹកចិត្ត​ដល់​កីឡាករ​ កីឡា​ការិនី​ មន្ត្រី​បច្ចេកទេស​គ្រប់​ផ្នែក​ត្រូវ​ខំប្រឹង​ប្រែង​បន្ត​ទៀត​ដើម្បី​រក្សា​សមត្ថភាព​ល្អ​បែប​នេះ​ដើម្បី​ឲ្យ​រឹតតែ​ធានា​កម្រិត​គុណ​ផល​ខ្ពស់​ក្នុង​ការ​ប្រជែង​មេដាយ​ជូន​ជាតិ​មាតុភូមិ​ជា​ប្រវត្តិសាស្ត្រ​លើក​ទី១​ ឆ្នាំ​២០២៣។​

ទិដ្ឋភាពបិទការប្រកួត (រូបភាពសហព័ន្ធ)

រំលឹក​ដែរ​ថា​ សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ បាន​បិទ​បញ្ចប់​ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ របស់​ខ្លួន​ហើយ​ក្រោយ​ចំណាយ​ពេល​៣​ថ្ងៃ​ ចាប់​ពី​ថ្ងៃ​ទី២០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ នៅ​ពហុ​កីឡដ្ឋាន​ជាតិ។​ ការ​ប្រកួត​កីឡា​ជាតិ​លើក​ទី៣​ នេះ​គឺ​ចាប់​ផ្ដើម​ពី​ថ្ងៃ​ទី១៩​ ដល់​ ៣០​ វិច្ឆិកា ឆ្នាំ​២០២២៕​

អត្ថបទ៖ នួន ស៊ីណា​