«ការ​ប្រកួត​ជើងឯក​យុវជនគីរីសួគ៌»​ ជា​ការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡានៅ​កម្ពុជា​

  • 2023-01-20 08:07:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា​ ថា​ការ​ប្រកួត​ជើងឯក​យុវជន​គីរីសួគ៌​ គឺ​ជា​ការ​រួមចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​នៅ​កម្ពុជា​ ពិសេស​ជា​ការ​យក​ចិត្ត​ទុកដាក់​លើ​យុវជន​តែ​ម្ដង។​

រូបភាពសហព័ន្ធ

ថ្លែង​ក្រោយ​បញ្ចប់​ការ​ប្រកួត​ឯកឧត្ដម​ អ៊ូ​ រតនា​ បាន​ឲ្យ​ដឹង​ថា​ ការ​រៀបចំ​ពាន​រង្វាន់​យុវជន​នេះ​គឺ​ដើម្បី​ចូលរួម​ចំណែក​អភិវឌ្ឍន៍​វិស័យ​កីឡា​ស្រប​តាម​ទិសដៅ​របស់​រដ្ឋាភិបាល។​ នេះ​ក៏​ជា​ឱកាស​សម្រាប់​សហព័ន្ធ​ធ្វើ​ការ​សម្រិតសម្រាំង​អ្នក​បន្ដវេន​ផង​ដែរ។​

រូបភាពសហព័ន្ធ

ប្រធាន​សហព័ន្ធ​ខាង​លើ​បន្ថែម​ទៀត​ថា​ «ការចូលរួមប្រកួតរបស់ពួកគាត់​គឺ​មាន​ភាព​ល្អ​ប្រសើរ​ទាំង​បច្ចេកទេស​ និង​វិន័យ។​ ឆ្លៀត​ឱកាស​យើង​ក៏​សូម​អរគុណ​លោក​គ្រូ-អ្នក​គ្រូ​ទាំង​អស់​ដែល​ខិតខំ​បង្ហាត់បង្រៀន​ក៏​ដូច​ជា​អាណាព្យាបាល​ផង​ដែរ​ដែល​ផ្ដល់​ឱកាស​ និង​ជំរុញ​កូន​ៗ​លេង​កីឡា​ដើម្បី​ទទួល​បាន​នូវ​សុខភាព​ល្អ​ និង​ចៀស​ឆ្ងាយ​ពី​អំពើ​អបាយមុខ​ផ្សេងៗ​ក្រោយ​ទំនេរ​ពី​ការ​សិក្សា​ផងដែរ»។​

រូបភាពសហព័ន្ធ

បញ្ជាក់​ដែរ​ថា​ ការ​ប្រកួត​ជើងឯក​យុវជនគីរីសួគ៌​ នេះ​ធ្វើ​ឡើង​រយៈពេញ​មួយ​ថ្ងៃ​តែ​ម្ដង​កាល​ពី​ថ្ងៃ​ទី១៩​ ខែ​មករា​ ឆ្នាំ​២០២៣​ ម្សិលមិញ​នេះ។​ ការ​ប្រកួត​នេះ​មាន​កីឡាករ-កីឡាការិនី​ ចូលរួម​សរុប​ ៥២​នាក់​មក​ពី​ ១១សមាគម/ក្លឹប​ និង​ប្រកួតលើ​ ១០វិញ្ញាសា៕​

អត្ថបទ៖ នួន ស៊ីណា​