ចូលរួមដើម្បីជាតិទាំងអស់គ្នា! ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ប្រកាសរើសអ្នកស្ម័គ្រចិត្ត ៧០០០នាក់

  • 2023-02-01 09:18:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្តីស្រមៃនៃឱកាសក្លាយខ្លួនជាអ្នកស្ម័គ្រចិត្តសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ និងអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ដែលជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដ៏អស្ចារ្យ និងជាមោទកភាពរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះបានមកដល់ហើយ។

ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងត្រូវចាប់ផ្ដើមនាពេលខាងមុខនេះហើយ ពោលគឺនៅសល់តែ៩២ថ្ងៃទៀតប៉ុណ្ណោះ ច្នេះហើយស្ថាប័នដែលពាក់ព័ន្ធ ពិសេសក្រសួងអប់រំ យុវជន និងកីឡា មុននេះបន្តិចបានធ្វើការប្រកាសជ្រើសរើស អ្នកស្ម័គ្រចិត្ត ដែលមានរហូតដល់ទៅ ៧០០០នាក់ ដើម្បីចូលរួម ជាផ្នែកដ៏សំខាន់ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ៕

ដើម្បីចុះឈ្មោះចូលរួម សូមមើលលំអិតខាងក្រោមនេះ៖

-ទទួលពាក្យ៖ ថ្ងៃទី០១ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៣

-ចុះឈ្មោះ៖ www.cambodia2023.com/en/volunteer-register

អត្ថបទដោយ៖ ស៊ូ អីន