មេ Nokia ថា​ក្រុមហ៊ុនលោក មិនមែន​ជាប្រេន​ទូរសព្ទ​ជោគជ័យទៀតឡើយ ខណៈឡូហ្គូ​ក៏ត្រូវប្តូរ​ថ្មីដែរ

  • 2023-02-27 07:11:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅទីបំផុត​ ក្រុមហ៊ុន Nokia បានផ្លាស់ប្តូរឡូហ្គូ​របស់ខ្លួនហើយ បន្ទាប់ពី​ប្រតិបត្តិការ​រយៈពេលជិត ៦០ឆ្នាំមកនេះ ដែលបង្ហាញ​ពីការផ្លាស់ប្តូរយុគសម័យ​ថ្មី លែងផ្តោតទៅលើ​ប្រេនទូរសព្ទ​ដែលជោគជ័យខ្លាំងសម្បើម​កាលពីជិត ២០ឆ្នាំមុនទៀតហើយ។

ឡូហ្គូថ្មីនេះ គឺ​អក្សរ​នីមួយៗនៃ​ពាក្យ NOKIA ត្រូវបាន​លុបចេញ​បន្តិច ដើម្បីឱ្យមើលទៅកាន់តែទំនើប និង​ជាលក្ខណៈឌីជីថល ដែល​ធ្វើឡើងនៅមុនព្រឹត្តិការណ៍ Mobile World Congress នៅក្រុងបាសេឡូណា ប្រទេសអេស្ប៉ាញ។

លោក Pekka Lundmark នាយកប្រតិបត្តិ​ក្រុមហ៊ុន Nokia បានបញ្ជាក់​ថា ខ្លួន​កំពុង​កែប្រែយុទ្ធសាស្រ្តថ្មី ដើម្បីស្តារប្រេនខ្លួនឡើងវិញដែលឆ្លុះបញ្ចាំង​ពីស្ថានភាព​បច្ចុប្បន្ន។ លោកនិយាយថា ក្នុងផ្នត់​គំនិត​មនុស្សជាច្រើន Nokia នៅតែ​ជាប្រេន​ទូរសព្ទ​ចល័ត​ដ៏ជោគជ័យ​មួយ​ដដែល ប៉ុន្តែនោះមិនមែនជា​អ្វីដែល Nokia បានធ្វើនោះទេ។

លោកពន្យល់ថា ក្រុមហ៊ុនរបស់លោកចង់​ចាប់ផ្តើម​នូវប្រេន​ថ្មីមួយ ដែល​ផ្តោតខ្លាំងទៅលើ​បណ្តាញ និង​ឌីជីថលនីយកម្មឧស្សាហកម្ម ពោលគឺ​ខុសគ្នា​ស្រឡះពី​ទូរសព្ទចល័ត៕

អត្ថបទ៖ សំភី

អត្ថបទពេញនិយម