សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា៖ ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ ៣០
- 2023-03-24 16:57:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា៖ ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ នឹងចាប់ផ្ដើមពីថ្ងៃទី២៥ ដល់ ៣០
ចន្លោះមិនឃើញ
សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា នឹងរៀបចំការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ ចាប់ពីថ្ងៃទី២៥ ដល់ ៣០ ខែមីនា ឆ្នាំ២០២៣ ដែលមានប្រទេសចូលរួមចំនួន៧ សរុបកីឡាករ កីឡាការិនី ១៣៧នាក់។
ប្រធានសហព័ន្ធឯកឧត្ដម អ៊ូ រតនា បានឲ្យដឹងថា ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ គឺពិតជាមានសារសំខាន់ណាស់ ព្រោះជាការវាស់ស្ទង់សមត្ថភាព ភាពរីកចម្រើនរបស់កីឡាករ កីឡាការិនីកម្ពុជាដែលបានហ្វឹកហាត់នាពេលកន្លងទៅនេះ។ បន្ថែមពីនេះទៅទៀតនេះក៏ជាបទពិសោធមួយសម្រាប់សហព័ន្ធក្នុងការត្រៀមខ្លួនរៀបចំនៅស៊ីហ្គេម ខែឧសភា ដែលកម្ពុជាជាម្ចាស់ផ្ទះផងដែរ។
តំណាងសហព័ន្ធខាងលើនេះលើកឡើងទៀតថា អ្វីដែលត្រូវយកចិត្តទុកដាក់មួយទៀតនោះគឺរឿងចៅក្រមអាជ្ញាកណ្ដាលនៅពេលប្រកួតតែម្ដង ពោលកម្ពុជានឹងធ្វើយ៉ាងណាមិនឲ្យមានបាតុភាព ឬការអាក់អន់ចិត្តពីបណ្ដាប្រទេសចូលរួមនោះឡើយអំពីការប្រកួតមួយនេះ ឬនៅស៊ីហ្គេម កម្ពុជានេះតែម្ដង។
ការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ នេះគឺមាន ៧ប្រទេសចូលរួម និងមានកីឡាករ កីឡាការិនីសរុប ១៣៧នាក់។ សហព័ន្ធវ៉ូវីណាមកម្ពុជាបានដាក់ ៣០វិញ្ញាសាផ្សេងៗគ្នាសម្រាប់ការប្រកួតដែលចាប់ពីថ្ងៃទី២៥ ដល់ ៣០ ខែមីនា ឆ្នាំ២០២៣ នេះ៕