មិនមែនមួយមិនមែនពីរ! តែ Google បង្ហាញ​ចេញម្តងបី គឺ ស្មាតហ្វូនបត់អេក្រង់ ថេបប្លេត និងស្មាតហ្វូន​

  • 2023-05-12 06:56:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស Google បាន​ប្រកាស​ចេញ​ផលិតផលថ្មីរបស់ខ្លួនចំនួន៣ ដ៏គួរឱ្យភ្ញាក់ផ្អើលគឺ​ ស្មាតហ្វូនបត់អេក្រង់ Pixel Fold, ថេបប្លេត Pixel Tablet និង ស្មាតហ្វូន​លំដាប់មធ្យម Pixel 7a។

Pixel Fold: ជា​ស្មាតហ្វូន​បត់អេក្រង់​ដំបូងបង្អស់​របស់ Google ដើម្បីប្រជែង​នឹង​ Z Fold របស់​ Samsung។ អេក្រង់​វាទំហំ ៧,៦អ៊ីញ (ពេលបត់មានទំហំ ៥,៨អ៊ីញ) ប្រភេទកញ្ចក់ OLED ល្បឿន ១២០Hz។ វាមានកាមេរ៉ាក្រោយ៣ ក្នុងនោះ​រួមមាន​កាមេរ៉ា 5x optical zoom ជាលើកដំបូង​ ដែល​ដាក់ស្មាតហ្វូនបត់អេក្រង់។ វាបំពាក់ឈីប Tensor G2 និងមាន​អង្គផ្ទុកទិន្នន័យ ២៥៦GB។

Pixel Tablet: ជាថេបប្លេត​ទីមួយរបស់​ក្រុមហ៊ុនយក្សមួយនេះ ដោយមាន​អេក្រង់ទំហំ ១១អ៊ីញ។ វាបំពាក់ speaker ៤គ្រាប់ និងមានកាមេរ៉ាសែលហ្វី​ដែលផ្តោត​លើវីដេអូខល។ Google បាន​ហៅថាជាឧបករណ៍ smart display ដោយ​រួមបញ្ចូលទាំង digital photo frame, smart home controller និង Chromecast screen សម្រាប់វីដេអូផងដែរ។ ជាមួយគ្នានេះ វាក៏មាន​មុខងារបែងចែកអេក្រង់ ដែល​ដំណើរការកម្មវិធី​ផ្សេងៗគ្នា​ក្នុងពេលតែមួយ។

Pixel 7a: ជាស្មាតហ្វូនលំដាប់មធ្យម​ថ្មីបំផុត​របស់ Google មកជាមួយ​អេក្រង់ ៦,១អ៊ីញ ជាប្រភេទ OLED ល្បឿន ៩០Hz។ ប្រព័ន្ធភ្លោះ​របស់វា​ នឹង​ធ្វើការបានយ៉ាងល្អ​ផ្តោតទៅលើ​ការថត Long-exposure និង​ Faster low-light។ វាបំពាក់ឈីប Tensor G2 មាន RAM ទំហំ ៨GB និងអង្គផ្ទុកទិន្នន័យ ១២៨GB៕

អត្ថបទ៖ សំភី