រឿងរ៉ាវពី​ឈុត​សាឡុង "អធិរាជ" ដែល​មាន​តម្លៃជាង ២ម៉ឺន ​រហូត​ដល់​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក

  • 2023-05-17 03:48:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឈុតសាឡុង​ប្រណិត​មួយ​ឈុត​ជា​ផលិតផល​របស់​ប្រទេស​តួកគី ត្រូវ​គេ​ប្រសិទ្ធនាមជា​ភាសា​តួកគីថា "Sultan” ប្រែ​ជា​ភាសា​ខ្មែរ​ថា "អធិរាជ"។ សង្ហារឹម​ប្រភេទ​នេះ មាន​តម្លៃ​មហាសាល ចាប់​ពី​ជាង ២ម៉ឺន​ដុល្លារ រហូត​ដល់​ជាង ២០ម៉ឺន​ដុល្លារ​ឯណោះ។

ក្នុង១​ឈុត​របស់ "អធិរាជ" គឺ​មាន​សាឡុង១ កៅអី ២ តុមួយ និង​អាច​ថែម​ថយ​តាម​តម្រូវ​ការ​អតិថិជន ឯ​តម្លៃ​ក៏​ប្រែប្រួល​តាម​នោះ​ដែរ។ តាម​អ្នក​ជំនាញ​មួយ​រូប​ប្រាប់​ថា មាន​មូលហេតុ​មួយ​ចំនួន​ដែល​នាំ​ឲ្យ​ឈុត​នេះ មាន​តម្លៃ​ខ្ពស់។ ទី១ គឺ​រចនាបទ៖ សង្ហារឹម​មួយ​ឈុត​នេះ ត្រូវ​បាន​រចនា​រំលេច​ក្បាច់​យ៉ាង​ប្រណិត​ស្រោប​ដោយ​ទឹកមាស 24kសាក​សម​ជា​កៅអីរបស់​អភិជន។

ទី​២ វត្ថុធាតុដើម៖ ឈុត "អធិរាជ" ផលិត​ពី​ឈើ​មួយ​ប្រភេទ​ដែល​ដុះ​តែ​នៅ​ក្នុង​ប្រទេស​សហគមន៍​អឺរ៉ុប​មាន​ឈ្មោះ​ថា Hornbim។ លោក ហារីស ប្រាប់​ថា ឈើ​ប្រភេទ​នេះ រឹង​មាំ​ខ្លាំង និង​ធានាមិន​មាន​ការ​រំខាន​នាំ​ឲ្យ​ខូច​ខាត​១០០%​ពី​សត្វ​កណ្ដៀរ។ ដោយ​ឡែក​ទី៣ គឺ​ប្រវត្តិ៖ កាល​ពី​សម័យដើម​សង្ហារឹម​មួយ​ឈុត​នេះ គឺត្រូវ​បាន​ផលិតឡើង​ជា​ពិសេស​សម្រាប់​តែ​ក្សត្រ ឬ​រាជវង្ស​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ​ទើប​វា​មាន​ឈ្មោះ​ថា "Sultan” ឬ "អធិរាជ" នោះ​ឯង។

យ៉ាង​ណា ក្រោយ​មក​ទៀត ក៏​មាន​ការ​បើក​ទូលាយ ទើប​​ឈុត "អធិរាជ" ផលិត​​សម្រាប់​តម្រូវ​ការ​របស់​អ្នក​ប្រើប្រាស់​ទូទៅ​ដែល​មាន​លទ្ធភាព ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​មាន​វត្តមាន​របស់ "អធិរាជ" ផង​ដែរ ដែល​មាន​តម្លៃ​ចាប់​ពីជាង ២ម៉ឺន​ដុល្លារ រហូត​ដល់​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក។ ត្បិត​ថា​មាន​តម្លៃ​ថ្លៃ​បែប​នេះ តែតាម​លោក ហូ ហារីស Marketing & Product Manager របស់​ក្រុមហ៊ុន LIMPERIAL ដែល​ជា​អ្នក​ផ្គត់ផ្គង់​សង្ហារឹម និង​ចង្កៀង​លម្អ​ប្រណិត ប្រាប់​ថា ឈុត​នេះ ក៏​កំពុង​ពេញ​និយម​ក្នុង​ស្រុក​ដូចគ្នា។

លោក​ប្រាប់​ថា រង្វង់ ២-៣ខែ ក្រុមហ៊ុន​លោក លក់​​ចេញ​បាន​មិន​ក្រោម ២ឈុតនោះឡើយ ដោយ​សារ​ការ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​គឺ​រយៈ​ពេល​ប៉ុណ្ណេះ​ដែរ។ លោកថ្លែង​ថា "និយាយ​ទៅ​ដាក់​មក គឺ​នៅ​មិន​ដែល​បាន​យូរ​ទេ មក​អស់​ៗ...”។ ប្រធាន​គ្រប់គ្រងផលិតផល​ដដែល ប្រាប់​ថា ឈុត​នេះ គឺ​មាន​ផលិតផល​របស់ តួកគី និង​អ៊ីតាលី ក្នុង​នោះ​ផលិតផល​របស់​តួកគី មាន​ចាប់​ពីជាង២ម៉ឺន ដល់​ទៅ​ជាង ៥ម៉ឺនដុល្លារ។ ដោយ​ឡែក​របស់​អ៊ីតាលី មាន​តម្លៃ​ខ្ពស់​ជាង​រហូត​ដល់​ទៅ​ជាង ២០ម៉ឺន​ដុល្លារ​អាមេរិក​ឯណោះ។

បច្ចុប្បន្ន​ឈុត "អធិរាជ" ផលិតផល​តួកគី មាន​លក់​នៅ​ក្នុង​ក្រុមហ៊ុន LIMPERIAL សាខា​ទី២ តាម​បណ្ដោយ​ផ្លូវទំនប់ទួលគោក។ ដោយ​ឡែក​សាខាមេ ស្ថិត​នៅផ្លូវកម្ពុជាក្រោម អគារលេខ #767, ជិតស្ពានអាកាស ៧មករា​មាន​លក់​គ្រឿង​សង្ហារឹម ចង្កៀង​លម្អ​ប្រណិត​ៗ ផលិតផល​អ៊ីតាលី​សុទ្ធ​តែ​ម្ដង៕

អត្ថបទ៖ ទារិកា