សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ៖​ ថ្លែង​អំណរគុណ​​ក្រុមហ៊ុន​ឯកជន​ដែល​​ជួយ​ជំរុញ​លើ​ការ​អភិវឌ្ឍន៍​សមត្ថភាព​កីឡាករ​ និង​ថវិកា​លើក​ទឹកចិត្ត​

  • 2023-05-22 07:17:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​ថ្លែង​អំណរគុណ​ដល់​ក្រុមហ៊ុន​ឯកជន​ពិសេស​ទឹក​បរិសុទ្ធ​ PRO VIDA​ ដែល​តែង​ជួយ​កន្លង​មក​ និង​ឥលូវ​នេះ​ផ្ដល់​ថវិកា​ ៧០​លាន​រៀល​លើក​ទឹកចិត្ត​អ្នក​ឈ្នះ​មេដាយ​ស៊ីហ្គេម​ ២០២៣​ តែ​ម្ដង។​

ឯកឧត្ដម​ តែម​ ម៉ឺន​ និងខាង PRO VIDA

ឯកឧត្ដម​ តែម​ ម៉ឺន​ ប្រធាន​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ បាន​ឲ្យ​ដឹង​ថា​ លទ្ធផល​គាប់ប្រសើរ​ និង​ភាព​ជោគជ័យ​នៅ​ស៊ីហ្គេម​ លើក​ទី៣២​ ដែល​ទើប​បញ្ចប់​ទៅ​នេះ​គឺ​សុទ្ធតែ​មាន​ការ​ខំ​ប្រឹងប្រែង​គ្រប់​ភាគី​ ពិសេស​ការ​រៀបចំ​ផែនការ​​ហ្វឹកហាត់​របស់​សហព័ន្ធ​តែ​ម្ដង។​

ជា​មួយ​គ្នា​នេះ​ដែរ​គឺ​មាន​ការ​រួមចំណែក​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន​ផង​ដែរ​ ដូច​ជា​ក្រុម​ហ៊ុន​ទឹកបរិសុទ្ធ PRO VIDA​ ដែល​តែងតែ​ជួយ​ឧបត្ថម្ភ​តាំង​ពី​ឆ្នាំ​ ២០២០​ រហូត​ដល់​បញ្ចប់​ស៊ីហ្គេម​ ឆ្នាំ​២០២៣​ នេះ។​ ឥលូវ​នេះ​ម្ចាស់​មេដាយ​ស៊ីហ្គេម​ លើក​ទី៣២​ ផ្នែក​កីឡា​គុន​ខ្មែរ​ ឃីកបុកស៊ីង​ ក្រុមហ៊ុន​បាន​ឧបត្ថម្ភ​ទឹកប្រាក់​សរុប​ ៧០​លាន​រៀល​ដល់​ការ​ខំប្រឹង​ប្រែង​ប្រកួត​យក​មេដាយ​ជូន​ជាតិ​មាតុភូមិ។​

ទិដ្ឋភាពព្រឹកមិញ

តាម​រយៈ​ការ​ជួយ​ឧបត្ថម្ភ​ទាំង​នេះ​គឺ​បាន​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍន៍​លឿន​លើ​សមត្ថភាព​កីឡាករ​ កីឡា​ការិនី​ និង​ការ​តៀម​ខ្លួន​ចំពោះ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​មួយ​នេះ។​ ឯកឧត្ដម​ថ្លែង​អំណរគុណ​ជា​ខ្លាំង​ចំពោះ​ការ​ជួយ​ពី​បណ្ដា​ក្រុមហ៊ុន​ឯកជន​ចំពោះ​ការ​ឧបត្ថម្ភ​ផ្សេងៗ។​

ចំណែក​ លោក អ៊ឹង ស៊ីវឈន់ អគ្គនាយក​ក្រុមហ៊ុន​ PRO VIDA ​សន្យា​ថា​នឹង​ជួយ​ដល់​សហព័ន្ធ​បន្ត​ទៀត​ដើម្បី​រួម​ចំណែក​ពង្រឹង​សមត្ថភាព​ ពង្រីក​ធនធាន​កីឡាករ​ កីឡា​ការិនី​ បន្ថែម​ទៀត​ដើម្បី​ផ្សព្វផ្សាយ​គុន​ខ្មែរ​លើ​ឆាក​អន្តរជាតិ​ឲ្យទូលំទូលាយ។​

ទិដ្ឋភាពព្រឹកមិញ

បញ្ជាក់​ដែរ​ថា​ ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ នៅ​កម្ពុជា​នេះ​សហព័ន្ធ​ប្រដាល់​គុន​ខ្មែរ​ និង​ឃីកបុកស៊ីង​ បាន​ឈ្នះ​មេដាយ​សរុប​ ៣២គ្រឿង​ មាស២០​ ប្រាក់៤​ សំរឹទ្ធ៨ ។​ PRO VIDA​ ឧបត្ថម្ភ​មេដាយ​មាស ២លានរៀល​ ប្រាក់ ១លាន​រៀល​ សំរឹទ្ធ ៥សែន​រៀល និង​ថវិកាមួយ​ចំនួន​ដល់​គ្រូ​បង្វឹក​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម