លោក អ៊ិន ច័ន្ទធារ៉ា៖ ផ្នត់គំនិតប្រជាពលរដ្ឋខ្មែរខ្លះ ពុំសូវឲ្យតម្លៃទៅលើការធ្វើនំបុរាណនេះទេ តែសម្រាប់ខ្ញុំនំខ្មែរ ជារមតកដ៏មហាសាល

  • 2023-05-29 04:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ិន ច័ន្ទធារ៉ា ជាម្ចាស់ហាងនំបុរាណខ្មែរ មានឈ្មោះថា «នាឡិ-Neal » បង្កើតឡើងតាំងពីឆ្នាំ ២០១៧ គិតមកដល់ពេលនេះជិតមួយទសវត្សរ៍ហើយ ដែលបច្ចុប្បន្ននាឡិផលិតនំខ្មែររាប់សិបមុខដែលមានជាប្រភេទនុំប្រពៃណីនិងនំកែឆ្នៃជាច្រើនប្រភេទ ផងដែរ។

តាមការលើកឡើងរបស់ នាយកប្រតិបត្តិនៃសិប្បកម្មនាឡិនំខ្មែរ លោក អ៊ិន ច័ន្ទធារ៉ា បានឲ្យដឹងថា ផ្នត់គំនិតប្រជាពលរដ្ឋខ្មែរខ្លះ ពុំសូវឲ្យតម្លៃទៅលើការធ្វើនំនេះទេ ហើយគិតថា មិនចាំបាច់ទិញ គ្រាន់តែធ្វើងាយៗនៅផ្ទះក៏បាន មិនដូចជានំបរទេសដែលតម្រូវឲ្យទៅដល់កន្លែង ។ តែសម្រាប់លោកផ្ទាល់ នំខ្មែរ មានគុណតម្លៃដ៏មហាសាលណាស់សម្រាប់កូនខ្មែរគ្រប់រូប ព្រោះដូនតាយើងបានបន្សលទុកនូវមរតកមួយនេះរាប់សិបពាន់ឆ្នាំមកហើយ ។

ដោយហេតុថា ក្តីស្រឡាញ់ និងឆន្ទៈយ៉ាងមុតមាំក្នុងការថែរក្សា អភិរក្ស អ្វីដែលជាអត្តសញ្ញាណជាតិនោះ លោកក៏បានបង្កើតនូវគំនិតធ្វើនំខ្មែរ ដែលមានលក្ខណៈស្តង់ដារមិនចាញ់នំបរទេសប៉ុន្មានទេ ក្នុងន័យនេះ លោកសម្ដៅដល់ការសាបព្រោះផ្នត់គំនិតចាស់ចូលទៅក្នុងក្រអៅបេះដូងប្រជាជនខ្មែរទាំងអស់ ឲ្យងាកមកចាប់អារម្មណ៍ពីអ្វីដែលជារបស់ខ្លួន ។

ជាមួយនឹងការបង្កើតឲ្យលេចរួបរាងនៃសិប្បកម្មនំខ្មែរនេះឡើង លោក អ៊ិន ច័ន្ទធារ៉ា គឺបានប្រាប់ Sabay ឱ្យដឹងថា មិនមែនជាការងាយស្រួលនោះឡើយសម្រាប់រូបលោកផ្ទាល់ ពោលគឺមានឧបសគ្គរាំងស្ទះយ៉ាងច្រើន ហើយពេលខ្លះសឹងតែបោះបង់ហាងនំនេះចោល តែគុណតម្លៃនៃដូនតានេះហើយ ទើបធ្វើឱ្យលោកមិនបោះបង់។ ចង់ដឹងលម្អិតអំពីបទពិសោធន៍នៅក្នុងមុខជំនួញរបស់ លោក អ៊ិន ច័ន្ទធារ៉ា សូមចូលទស្សនា វីដេអូ សម្ភាសន៍ជាមួយ Sabay នៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់កម្មវិធី Starting Up ក៏ដូចជា channel YouTube "Sabay TV" ដែលមាននៅក្នុងLink ខាងក្រោមនេះ៖

អត្ថបទដោយ៖ ស៊ូ អីន