ចប់​បាត់ ឈុត សេរីវ៉ាន់ថង និង លន បញ្ញា មិន​អាច​ឡើង​សង្វៀន​នៅ​បារាំង​នោះ​ទេ

  • 2023-05-31 03:25:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​អ្នក​ស្រឡាញ់​គុន​ខ្មែរ បាន និង​កំពុង​មាន​ការ​សោកស្ដាយ បន្ទាប់​ពី​មាន​ដំណឹង​ថា កីឡាករ​គុន​ខ្មែរ​ជួរ​មុខ​២​រូប​របស់​កម្ពុជា គឺឈុត សេរីវ៉ាន់ថង និង លន បញ្ញា មិន​អាច​ឡើង​សង្វៀន​ក្នុង​កម្មវិធី "គុនខ្មែរអលស្តារ + រាហ៊ូហ្វៃត៍" បាន​នោះ​ទេ។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​លោក ស៊ន អេលីត ស្ថាបនិក​សង្វៀន "គុន​ខ្មែរ​អល​ស្តារ"។

លោក ស៊ន អេលីត ជម្រាប​ថា "សូមជំរាបដំណឹងជូនពុកម៉ែបងប្អូន គុនខ្មែរអលស្តារ + រាហ៊ូហ្វៃត៍ ដែល​គ្រោងរៀបចំឡើងក្នុងទឹកដីបារាំង ខែមិថុនាខាងមុខនេះ ពុំមានវត្តមាន ឈុត សេរីវ៉ាន់ថង និង លន បញ្ញា ឡើយ"។ ចំពោះ​មូលហេតុ ចំពោះ​ការ​ខកខាន​របស់​ គុន​ខ្មែរ ទាំង​ពីរ​នាក់ គឺ​ដោយសារ​ពួកគេទាំង២រូបមិនអាចចេញប្រកួតក្រៅស្រុកបាន។

ហេតុផល​បន្ថែម​ទៀត​ពី​ក្រោយ​នៃ​ការ​មិន​អាច​ចេញ​ប្រកួត​ក្រៅ​ស្រុក​បាន​របស់​កីឡាករ​គុន​ខ្មែរ​ គឺ​ដោយសារ​ពាក់ព័ន្ធ​នឹង​គោល​ការ​ណ៍​ក្រសួង។ លោក ស៊ន អេលីត ឲ្យ​ដឹង​ថា កីឡាករ​គុន​ខ្មែរ​ទាំង​ពីរ គឺ ឈុត សេរីវ៉ាន់ថង និង លន បញ្ញា ក្នុងនាមជាម្ចាស់មេដាយមាសស៊ីហ្គេមថ្មីថ្មោង គឺ​គោលការណ៍ក្រសួង មិន​អនុញ្ញាតិ​ឲ្យ​កីឡាករ​ចេញ​ប្រកួត​ក្រៅ​ប្រទេស​នោះ​ទេ។

ដូច្នេះ ក្រោយ​ពី ឈុត សេរីវ៉ាន់ថង និង លន បញ្ញា ត្រូវ​បាន​ហាម​ឃាត់ អេលីត ប្រាប់​ថា មក​ដល់​ពេល​នេះ នៅ​សល់​តែ​កីឡាករ ៤​រូប​ប៉ុណ្ណោះ។ ពួក​គេ រួមក្រុមការងារអលស្តារ នឹងបិទបញ្ចប់ការស្នើសុំទិដ្ឋាការនៅស្ថានទូតបារាំង នាថ្ងៃទី០១ ខែមិថុនា នេះ​តែ​ម្ដង៕

អត្ថបទ៖ ទារិកា

អត្ថបទថ្មី