កីឡាករ​ កីឡា​ការិនី​ ម្ចាស់​មេដាយ​ទូក​ប្រពៃណី​ខ្នាតអន្តរជាតិ​ទទួល​ប្រាក់​ឧបត្ថម្ភ​លើក​ទឹកចិត្ត​ពី​សម្ដេច​ ក្រឡាហោម​ ៧៨,៦០០,០០០​រៀល​

  • 2023-06-26 02:17:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សហព័ន្ធ​កីឡា​ទូក​កានូ​ និង​រ៉ូអ៊ីង​កម្ពុជា​ បាន​ប្រគល់​ថវិកា​លើក​ទឹកចិត្ត ៧៨,៦០០,០០០​រៀល ​របស់​សម្ដេច​ ក្រឡា​ ហោម​ ដល់​ម្ចាស់​មេដាយ​ផ្នែក​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ដែល​បាន​ឈ្នះ​នៅ​ព្រឹត្តិការណ៍​ស៊ីហ្គេម​ លើក​ទី៣២​ កន្លង​ទៅ​នេះ។​

រូបភាពក្រសួងពាណិជ្ជកម្ម​

កាល​ពី​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០២៣​ កន្លង​ទៅ​នេះ​ឯកឧត្ដម​ ប៉ាន សូរស័ក្តិ​ អនុប្រធាន​ទី១​​ សហព័ន្ធ​ទូក​កានូ​ សម្ដែង​នូវ​សេចក្ដី​សោមនស្ស​រីករាយ​កោត​សរសើរ ​និង​វាយ​តម្លៃ​ខ្ពស់​ចំពោះ​សហព័ន្ធ​កីឡា​ទូក​កានូ​ និង​រ៉ូអ៊ីង​កម្ពុជា​ ដែល​បាន​ខិតខំ​រៀបចំ​ការ​ប្រកួត​កីឡា​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ“ទូកនាគ”​ ក្នុង​ព្រឹត្តិការណ៍​កីឡា SEA Games​ លើក​ទី៣២​ ឆ្នាំ​២០២៣ ​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បាន​យ៉ាង​ល្អ​ប្រសើរ​ រហូត​ទទួល​បាន​ជោគជ័យ​គួរ​ជាទី​មោទកៈ​។​ ជា​ពិសេស​នោះ​គឺ​ កីឡាករ-កីឡាការិនី​ ដែល​បាន​ខិតខំ​ប្រឹងប្រែង​បញ្ចេញ​សមត្ថភាព​ទេពកោសល្យ​ ក្នុង​ការ​ប្រកួត​ប្រជែង​រហូត​ដណ្តើម​បាន​មេដាយ​សរុប​ចំនួន​ ០៨​គ្រឿង​ ក្នុង​នោះ ​មេដាយ​មាស​ចំនួន​ ២គ្រឿង ​ប្រាក់​ ២​គ្រឿង​ និង​សំរឹទ្ធ ៤គ្រឿង​ ដែល​នេះ​ជា​តួលេខ​ដ៏​ល្អ​ប្រសើរ​លើស​ពី​ផែនការ​របស់​សហព័ន្ធ​ ដែល​បាន​ដាក់​ជូន​គណៈកម្មាធិការ​ជាតិ CAMSOC នា​មុន​ពេល​ប្រកួត។​

រូបភាពក្រសួងពាណិជ្ជកម្ម​

ពិធី​ប្រគល់​ថវិកា​លើក​ទឹកចិត្ត​ដល់​ម្ចាស់​មេដាយ​ស៊ីហ្គេម​ ផ្នែក​ទូក​ប្រពៃណី​ខ្នាត​អន្តរជាតិ​ នេះ​ធ្វើ​ឡើង​នៅ​ក្រសួងពាណិជ្ជកម្ម​កាល​ពី​ថ្ងៃ​ទី២៣​ ខែ​មិថុនា​ ឆ្នាំ​២០២៣។​ មេដាយ​មាស​ ទទួល​បាន​ ១លាន​រៀល​ មេដាយ​ប្រាក់​ទទួល​បាន​ ៦០​ម៉ឺន​ និង​សំរឹទ្ធ​ ៤០​ម៉ឺន​រៀល។​ ដោយ​ឡែក​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​មាន​៨១​ នាក់​ទទួល​បាន​ក្នុង ១នាក់​ ៤០​ម៉ឺន​រៀល​ និង​គ្រូ​បង្វឹក​៥​នាក់​ទទួល​បាន​ក្នុង​១នាក់​ ៤០​ម៉ឺន​រៀល​ផង​ដែរ។​ ថវិកា​ឧបត្ថម្ភ​សរុប​មាន​ចំនួន​ ៧៨,៦០០,០០០​រៀល៕​

រូបភាពក្រសួងពាណិជ្ជកម្ម​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម