យុវជន ទីវ តារារិទ្ធ កំពុងបំពេញបេសកកម្មមនុស្សធម៌ដោយជិះកង់ឆ្លងកាត់ប្រទេសចំនួន ៦

  • 2023-07-19 04:38:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីវ តារារិទ្ធ គឺជាយុវជនខ្មែរមួយរូបចូលចិត្ដធ្វើដំណើរផ្សងព្រេង ដោយឡើងភ្នំ ចូលព្រៃ និងធ្វើដំណើរឆ្ងាយៗ។ បច្ចុប្បន្នលោកកំពុងបំពេញបេសកកម្មមនុស្សធម៌របស់លោកមួយ ដោយជិះកង់ក្នុងរយៈចម្ងាយ ៩០០០ គីឡូម៉ែត្រ ដើម្បីរៃអង្គាសប្រាក់ជួយដល់មន្ទីរពេទ្យអង្គរ ខេត្ដសៀមរាប។

រិទ្ធ បានចេញដំណើរពីរាជធានីភ្នំពេញ នៃប្រទេសកម្ពុជា ឆ្លងកាត់ប្រទេសមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ ហើយទិសដៅបញ្ចប់ត្រឹមខេត្ដសៀមរាប ដែលជាទីតាំង នៃមន្ទីរពេទ្យកុមារអង្គរឈរជើងព្យាបាលកុមារកម្ពុជារាប់ពាន់នាក់ក្នុងមួយឆ្នាំៗ។ ប្រទេសដែលត្រូវជិះកង់ឆ្លងកាត់នោះ គឺរួមមាន៖ កម្ពុជា ថៃ ឡាវ វៀតណាម ម៉ាឡេស៊ី និងសិង្ហបុរី។

គិតត្រឹមថ្ងៃទី១៩ ខែកក្កដា នេះ ទីវ តារារិទ្ធ បានចេញដំណើរកាត់ភ្លៀង ក្រោមកម្ដៅថ្ងៃ និងឆ្លងកាត់តំបន់ដាច់ស្រយ៉ាលទាំងយប់ងងឹតអស់រយៈពេលជាង ១ខែហើយ។ ក្នុងបេសកកម្មនេះ រិទ្ធ និយាយថា ខ្លួនពិតជាសប្បាយចិត្ដដែលបានបំពេញការងារមនុស្សធម៌ក្នុងនាមជាយុវជនខ្មែរម្នាក់ ហើយក៏ជាផ្នែកមួយជួយលើកមុខមាត់កម្ពុជាផងដែរ។

បេសកកម្មនេះ ត្រូវបានលោករំពឹងថា នឹងត្រូវចំណាយពេលប្រហែល ១ខែទៀត មុននឹងលោកស្វែងរកការជិះកង់ម្ដងទៀតនៅក្នុងប្រទេសកម្ពុជា ឆ្ពោះទៅមន្ទីរពេទ្យកុមារអង្គរ ដើម្បីបិទបញ្ចប់បេសកកម្ម៕

ជិន សុភ័ក្ដ្រ

អត្ថបទថ្មី