Aubameyang នឹង​ផ្លាស់​ទៅ​កាន់​ Marseille

  • 2023-07-19 12:57:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខ្សែប្រយុទ្ធ​ Pierre Aubameyang នឹង​ផ្លាស់​ចេញ​ពី​ក្លឹប​ Chelsea ទៅ​កាន់​ក្លឹប​ Olympique Marseille នៅ​ក្នុង​រដូវកាល​ថ្មី​ឆ្នាំ​២០២៣​/២៤នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

កីឡាករ​នេះ​នឹង​ចាកចេញ​ទៅ​កាន់​ Marseille ដោយ​ Free Transfer ដែល​មាន​កុងត្រា​រយៈពេល​៣ឆ្នាំ​ រហូត​ដល់​ឆ្នាំ​២០២៦។

Aubameyang នឹង​ធ្វើ​ដំណើរ​ទៅ​កាន់​ Marseille ដើម្បី​ពិនិត្យ​សុខភាព​នៅ​ថ្ងៃ​ស្អែក​នេះ​ រួច​នឹង​ក្លឹប​ទាំង​ពីរ​នឹង​ធ្វើ​ការ​ប្រកាស​ជា​ផ្លូវការ​តែ​ម្ដង​។

Auba លេង​ឲ្យ​ Chelsea បាន​១រដូវកាល​ ដោយ​ចូល​លេង​បាន​ ២១ប្រកួត​ និង​ស៊ុត​ចូល​៣គ្រាប់​៕

អត្ថបទ៖ ហ៊ីម រស្មី