Tesla ត្រៀមទម្លាក់តម្លៃរថយន្ត ខណៈ Elon Musk ថាសេដ្ឋកិច្ចពិភពលោកកំពុងច្របូកច្របល់

  • 2023-07-20 08:59:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk បាននិយាយថា ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីរបស់លោកអាចបន្តកាត់បន្ថយតម្លៃលក់ ខណៈដែលសេដ្ឋកិច្ចពិភពលោកកំពុងស្ថិតក្នុង ពេលវេលាដ៏ច្របូកច្របល់ និងមិនច្បាស់លាស់។

ការអត្ថាធិប្បាយរបស់មហាសេដ្ឋីរូបនេះបានធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនបានរាយការណ៍ថាប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះ ខណៈដែលខ្លួនប្រឈមមុខនឹងការប្រកួតប្រជែងដ៏ស្វិតស្វាញ។ ក្នុងប៉ុន្មានខែថ្មីៗនេះ Tesla បានកាត់បន្ថយតម្លៃលក់រថយន្តរបស់ខ្លួនជាច្រើនដងនៅក្នុងទីផ្សារធំៗ រួមទាំងសហរដ្ឋអាមេរិក និងប្រទេសចិនផងដែរ។

ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះជាង ៤ភាគរយ ហើយក្រុមហ៊ុនផលិតរថយន្តអគ្គិសនីមួយនេះ បានរាយការណ៍ថាប្រាក់ចំណេញរបស់ខ្លួនបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ។

ក្នុងអំឡុងពេលហៅទូរស័ព្ទជាមួយអ្នកវិភាគរបស់ Wall Street លោក Musk បានផ្តល់សញ្ញាថា លោកបើកចំហរក្នុងការកាត់បន្ថយតម្លៃបន្ថែមទៀតប្រសិនបើចាំបាច់។ លោក Musk បាននិយាយថា "ថ្ងៃមួយវាហាក់ដូចជាសេដ្ឋកិច្ចពិភពលោកធ្លាក់ចុះដាច់ពីគ្នា នៅថ្ងៃបន្ទាប់វាមិនអីទេ។ ខ្ញុំមិនដឹងថាស្ថានការណ៍នឹងទៅជាយ៉ាងណាទេ”។

លោក Musk បានបន្ថែមថា "ខ្ញុំនឹងហៅវាថា ជាពេលវេលាដ៏ច្របូកច្របល់"។

កាលពីដើមឆ្នាំ ២០២៣នេះ លោក Musk បាននិយាយថា គាត់ជឿថាការបន្តការលក់បានចំនួនច្រើនជាមួយនឹងប្រាក់ចំណេញទាប គឺជា ជម្រើសត្រឹមត្រូវសម្រាប់ Tesla ។ ក្រុមហ៊ុន​បាន​ទម្លាក់​តម្លៃ​នៅ​លើ​ទីផ្សារ​រួម​មាន​សហរដ្ឋ​អាមេរិក ចក្រភព​អង់គ្លេស និង​ចិន ដើម្បី​ប្រកួត​ប្រជែង​ជាមួយ​ក្រុមហ៊ុន​ផលិត​ឡាន ដែលជាគូប្រជែង៕

អត្ថបទ : សង្ហា

អត្ថបទពេញនិយម