ថៃ​ រិទ្ធី​ ចិញ្ចឹម​ចិត្ត​សងសឹក​ជើង​ខ្លាំង​ថៃ​ សាម៉ី​ ខណៈ​ឥលូវ​កំពុង​ពង្រឹង​សមត្ថភាព​

  • 2023-07-27 08:10:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​គុន​ខ្មែរ​ ថៃ​ រិទ្ធី​ ថា​រូប​គេ​គឺ​ចង់​ជួប​សងសឹក​ជា​មួយ​អ្នក​លេង​គុន​ថៃ​ សាម៉ី​ ជា​ថ្មី​ម្ដង​ទៀត​ ព្រោះ​ចាញ់​លើក​ទី១​ ដោយ​ភ្លាត់​ស្នៀត​ ខណៈ​ពេល​នេះ​កំពុង​ពង្រឹង​សមត្ថភាព​ជា​បណ្ដើរៗ​ដើម្បី​ត្រៀម​ប៉ះ​គ្នា​នៅ​ពេល​ខាង​មុខ។​

ថៃ រិទ្ធី ពេល​អាជ្ញាកណ្ដាលរាប់

នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សាមីខ្លួន​ផ្ទាល់​ក្នុង​ការ​កម្មវិធី​ Talk Show​ មួយ​គឺ​កីឡាករ​ ថៃ​ រិទ្ធី​ ថា​កីឡាករ​បរទេស​ដែល​រូប​គេ​ចង់​ជួប​ និង​សងសឹក​បំផុត​នោះ​គឺ​ជើង​ខ្លាំង​ សាម៉ី​ ព្រោះ​តែ​ធ្លាប់​ចាញ់​ដោយ​ភ្លាត់​ស្នៀត​នៅ​ទឹក​ទី១ កន្លង​ទៅ។​ ការ​ចាញ់​ដោយ​មិន​សូវ​អស់​ចិត្ត​ ចាញ់​ដោយ​ខ្លួន​ភ្លាត់​ និង​មិន​នឹកស្មាន​ ដូច្នេះ​ហើយ​ទើប​រូប​គេ​ចិញ្ចឹម​ចិត្ត​ចង់​ជួប​សងសឹក​ជា​ថ្មី។​

រិទ្ធី ពេល​ប៉ះ សាម៉ី

កីឡាករ​ ថៃ​ រិទ្ធី​ បាន​បន្ថែម​ទៀត​ថា​​បើ​មិន​មាន​បញ្ហា​សុខភាព​ និង​ហ្វឹកហាត់​ត្រៀម​ខ្លួន​បាន​ល្អ​​ហើយ​នោះ​គឺ​លោក​ ធន់​ សុភា​ ដែល​ជា​គ្រូ​បង្វឹក​របស់​ខ្លួន​នឹង​ដាក់​ឲ្យ​ប៉ះ​ជើង​ខ្លាំង​របស់​ថៃ​ខាង​លើ​នេះ​ម្ដង​ទៀត។​ ជាក់ស្ដែង​ការ​ខំប្រឹង​របស់​ រិទ្ធី​ ក្រោយ​ប្ដេជ្ញា​ចិត្ត​ និង​ទទួល​បាន​ដំបូន្មាន​ល្អៗ​របស់​លោក​ ធន់​ សុភា​ រួច​មក​ក៏​បាន​ផល​មែន​ដោយ​សងសឹក​លើ​ ក្រុងចក្រ​ បាន​វិញ​កាល​ពី​ថ្ងៃ​ទី១៥​ ខែ​កក្កដា​ បើ​ទោះ​ជា​ធ្លាប់​ចាញ់​រហូត​២ដង​ហើយ​ក្ដី។​ ហេតុ​នេះ​ជំនួប​សងសឹក​បន្ត​ទៀត​ជា​មួយ​ សាម៉ី​ គឺ​កាន់តែ​កៀកៗ​មក​ហើយ។​

រំលឹក​ដែរ​ថា​ កីឡាករ​ ថៃ​ រិទ្ធី​ ឬ​ ធន់​ រិទ្ធី​ ធ្លាប់​ចាញ់​សន្លប់​ក្នុង​ទឹក​ទី១​ ក្រោម​ថ្វី​ដៃ​អ្នក​លេង​គុន​ថៃ​ សាម៉ី​ កាល​ពី​ថ្ងៃ​ទី១១​ ខែ​មីនា​ ឆ្នាំ​២០២៣៕​

សាម៉ី ខាង​ស្ដាំដៃ

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម