Neymar វ៉ាដាច់ Pele ក្លាយជាកីឡាកររកគ្រាប់បាល់បានច្រើនជាងគេ សម្រាប់ក្រុមជម្រើសជាតិ ប្រេស៊ីល

  • 2023-09-11 06:42:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Neymar បានវ៉ាដាច់ អតីតកីឡាករ និង ជាវីរបុរសបាល់ទាត់ប្រេសុីល Pele ក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតរបស់ប្រេស៊ីលជាមួយនឹងការស៊ុតបញ្ចូលទី 2 គ្រាប់ក្នុងជ័យជម្នះ 5-1 លើបូលីវី។

ខ្សែប្រយុទ្ធវ័យ 31 ឆ្នាំដែលបានចូលទៅក្នុងការប្រកួតជម្រុះ World Cup មានគ្រាប់បាល់ស្មើគ្នាជាមួយនឹងលោក Pele ក្នុងការស៊ុតបញ្ចូលទីចំនួន 77 គ្រាប់។ ក្នុងការប្រកួតទល់នឹង បូលីវី Neymar បានស៊ុតបញ្ចូលទី 2 គ្រាប់ ក្នុងតង់ទីពីរក្នុងការបង្ហាញខ្លួនជាលើកទី 125 របស់គេ។ Neymar បាននិយាយថា "ខ្ញុំមិនដែលស្រមៃថាឈានដល់កំណត់ត្រានេះទេ។ ខ្ញុំមិនប្រសើរជាង Pele ឬកីឡាករផ្សេងទៀតសម្រាប់ក្រុមជម្រើសជាតិនោះទេ" ។

Pele ដែលបានស្លាប់ ក្នុងអាយុ 82 ឆ្នាំ ស៊ុតបញ្ចូលទីបាន 77 គ្រាប់ក្នុងការបង្ហាញខ្លួន 92 លើកអំឡុងឆ្នាំ 1957 និង 1971។ លោក Pele ត្រូវបានគេចាត់ទុកថាជាកីឡាករបាល់ទាត់ដ៏អស្ចារ្យបំផុតម្នាក់ នៅក្នុងប្រវត្តិសាស្រ្តបាល់ទាត់។ គ្រូបង្វឹកប្រេស៊ីលលោក Fernando Diniz បាននិយាយថា "Neymar បានមកធ្វើអ្វីដែលគេចង់ធ្វើជាក់ស្តែង មានភាពសប្បាយរីករាយ ដោយស៊ុតបញ្ចូលទីបានពីរគ្រាប់ និងបំបែកកំណត់ត្រា"។

Neymar បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងលោកពេលចូលរួមជាមួយក្លឹប Paris St-Germain ពី Barcelona ក្នុងតម្លៃ 200 លានផោនក្នុងឆ្នាំ 2017។ ខ្សែប្រយុទ្ធរូបនេះ បានចាកចេញពីក្លឹបបារាំងនៅរដូវក្តៅដើម្បីចូលរួមជាមួយក្រុម Al-Hilal នៅលីកកំពូលអារ៉ាប់ប៊ីសាអូឌីត Saudi Pro League៕

អត្ថបទ ៖ អូនដែត

អត្ថបទថ្មី