រឿង​ដ៏​គួរឱ្យចាប់អារម្មណ៍ ៧យ៉ាង ក្នុងដំណើរទស្សនកិច្ចរបស់​ គីម ជុងអ៊ុន ទៅរុស្ស៊ី

  • 2023-09-15 03:12:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មេដឹកនាំ​កូរ៉េខាងជើង លោក គីម ជុងអ៊ុន បាន​ធ្វើទស្សនកិច្ចនៅរុស្ស៊ី ដោយ​ទៅជួប​លោកប្រធានាធិបតី​វ្លាឌីមៀ ពូទីន ដើម្បីបង្កើន​កិច្ចសហប្រតិបត្តិការ​រវាងប្រទេសទាំងពីរ។ យ៉ាងណាមិញ ក្នុងដំណើរទស្សនកិច្ចរបស់លោក គីម ជុងអ៊ុន នេះ មាន​វីដេអូ​ឃ្លីប​ជាច្រើន​ ថតជាប់ពីសកម្មភាព​ដ៏គួរឱ្យចាប់អារម្មណ៍​មួយចំនួន​របស់​មេដឹកនាំផ្តាច់ការទាំងពីរ​ដូចខាងក្រោមនេះ៖

-លោក គីម ជុងអ៊ុន ជិះរថភ្លើង​ដែលមាន​ល្បឿនដ៏យឺត ទៅរុស្ស៊ីភាគខាងកើត ដែលវាមាន​ល្បឿន​អតិបរមា​ត្រឹម ៦០គីឡូម៉ែត្រ​ក្នុង១ម៉ោង។

-ពេល​លោក គីម ជុងអ៊ុន ចុះពីរថយន្តទៅចាប់ដៃជាមួយ​លោក ពូទីន អ្នក​បកប្រែ​ឱ្យលោក គីម ជុងអ៊ុន ម្នាក់ ហាក់ឆ្លេឆ្លារកកន្លែង​ឈរបកប្រែ​ឱ្យមិនបាន។

-ក្នុងពេលនោះដែរ មេដឹកនាំ​ទាំងពីរ បានចាប់ដៃគ្នាដល់ទៅ ៤០វិនាទី ដែលជាកំណត់ត្រាថ្មី។ ជួបគ្នាកាលលើកមុន នៅឆ្នាំ​២០១៩ មានរយៈពេល ៣៣វិនាទី។

-ភាគីកូរ៉េខាងជើង មកជួយរៀបចំកៅអីឱ្យត្រូវហ្នឹងមាឌរបស់លោក គីម ជុងអ៊ុន។

-លោក ពូទីន អញ្ជើញលោក គីម ជុងអ៊ុន ឱ្យមកជិះរថយន្តជាមួយគ្នាតែម្តង។

-លោកស្រី គីម យូជុង ប្អូនស្រីលោក គីម ជុងអ៊ុន ដែល​ជាអ្នកមាន​ឥទ្ធិពល​ដ៏ខ្លាំង​មួយរូបផងដែរ នៅកូរ៉េខាងជើង បាន​មើល​ការសរសេររបស់​បងប្រុសខ្លួនមិនដាក់ភ្នែក ក្នុងពេល​ទៅទស្សនកិច្ច​នៅ​មជ្ឈមណ្ឌលអវកាសរុស្ស៊ីមួយកន្លែង។

-ក្នុងពេល​ទទួលទានអាហារពេលល្ងាចមួយ លោក គីម ជុងអ៊ុន ថ្លែងមិនទាន់ចប់ស្រួលបួលផង អ្នកចូលរួម​ទាំងអស់​ស្រាប់តែ​ងើបឈរឡើងជល់កែវដាក់គ្នាតែម្តង៕

ប្រភព៖ On Demand News

អត្ថបទ៖ សំភី

អត្ថបទពេញនិយម