Diego Simeone នឹង​បន្ត​កុងត្រា​ថ្មី​ជា​មួយ​ Atletico Madrid ក្នុង​ពេល​ឆាប់ៗ​

  • 2023-10-09 13:52:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Diego Simeone នឹង​បន្ត​កុងត្រា​ថ្មី​ក្នុង​នាម​ជា​គ្រូបង្គោល​ក្លឹប​ជា​មួយ​ក្លឹប​ Atletico Madrid ក្នុង​ពេល​ឆាប់ៗ​នេះ​។ បើ​យោង​តាម​ការ​ចុះ​ផ្សាយ​របស់​ Fabrizio Romano នៅ​ក្នុង​ថ្ងៃ​នេះ​។

ទាំង​ភាគី​លោក​ Simeone និង​ខាង​ក្លឹប​ Atletico បាន​ព្រមព្រៀង​គ្នា​រួចរាល់​ហើយ​ដោយ​រង់ចាំ​តែ​ចុះ​កុងត្រា​ប៉ុណ្ណោះ​។

លោក​បាន​ដឹកនាំ​ Atletico រយៈពេល​១២ឆ្នាំ​ហើយ​ ដោយ​ដឹក​បាន​ ៦៣៨ប្រកួត​ ឈ្នះ​៣៧៧ប្រកួត​ ចាញ់​ ១៤៧ប្រកួត​ និង​ចាញ់​ ១១៤ប្រកួត​។

លោក​ Simeone ដឹកនាំ​ធ្លាប់​ឈ្នះ​ពាន​ La Liga, UEFA Europa League, Copa del Rey, UEFA Super Cup និង​ធ្លាប់​ដឹកនាំ​ Atletico Madrid ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ UEFA Champions League ៕

អត្ថបទ៖ សេរី មង្គល

អត្ថបទថ្មី