អុីស្រាអែល ឡោមព័ទ្ធទាំងស្រុង តំបន់ហ្គាហ្សា ដោយកាត់ផ្តាច់បណ្តាញអគ្គិសនី និង​ ទឹក រួមទាំងអាហារ

  • 2023-10-10 04:10:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាយករដ្ឋមន្រ្តីអ៊ីស្រាអែល Benjamin Netanyahu បានព្រមានថា អ៊ីស្រាអែលនឹងប្រើប្រាស់ "កម្លាំងដ៏ធំ" ប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ Hamas ។

លោក Benjamin Netanyahu និយាយថា ការសងសឹករបស់កងកម្លាំងការពារអ៊ីស្រាអែលចំពោះការវាយប្រហារដ៏អាក្រក់បំផុតលើដីអ៊ីស្រាអែលក្នុងរយៈពេលជាច្រើនទសវត្សរ៍ទើបតែបានចាប់ផ្តើមប៉ុណ្ណោះ។ មនុស្សប្រហែល 900 នាក់បានស្លាប់នៅក្នុងប្រទេសអ៊ីស្រាអែល ចាប់តាំងពីការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើលកាលពីថ្ងៃសៅរ៍ រួមទាំងមនុស្ស 260 នាក់ដែលត្រូវបានសម្លាប់ដោយខ្មាន់កាំភ្លើងក្រុមហាម៉ាស់នៅឯពិធីប្រគំតន្ត្រីមួយ កាលពីពេលថ្មីៗនេះ។

ចាប់តាំងពីអ៊ីស្រាអែល ចាប់ផ្តើមវាយប្រហារតំបន់ហ្គាហ្សាជាការឆ្លើយតប មនុស្សជិត 690នាក់ បានស្លាប់។ នៅខាងប៉ាឡេស្ទីន ក្រុមប្រដាប់អាវុធរបស់ក្រុមហាម៉ាសបានគំរាមសម្លាប់ចំណាប់ខ្មាំងរាល់ពេលដែលអ៊ីស្រាអែលធ្វើការវាយប្រហារតាមអាកាសដោយមិនបានព្រមានជនស៊ីវិល។

មនុស្សរាប់សិបនាក់ត្រូវបានក្រុមហាម៉ាសចាប់យកទៅ ហើយក្រុមគ្រួសាររបស់ពួកគេកំពុងស្វែងរកព័ត៌មានអំពីដំណឹងសាច់ញាតិ យ៉ាងអស់សង្ឃឹម។ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលមុននេះ បានបញ្ជាឱ្យ "ឡោមព័ទ្ធទាំងស្រុង" នៃតំបន់ហ្គាហ្សា ដោយកាត់ផ្តាច់ការផ្គត់ផ្គង់អាហារ ប្រេងឥន្ធនៈ អគ្គិសនី និងទឹក៕

ប្រភព៖ CNN   ប្រែសម្រួល ៖ សង្ហា