យោធាអុីស្រាអែល និយាយថា របងព្រំដែនជាមួយតំបន់ ហ្គាហ្សា ពេលនេះមានសុវត្ថិភាព ហើយ

  • 2023-10-10 06:44:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោធាអ៊ីស្រាអែល បានណែនាំប្រជាជនប៉ាឡេស្ទីន ឱ្យចាកចេញពីតំបន់ហ្គាហ្សា ទៅកាន់ប្រទេសអេហ្ស៊ីប។ វរសេនីយ៍ទោកងទ័ពអ៊ីស្រាអែល Richard Hecht បាននិយាយនៅក្នុងសន្និសីទខ្លីមួយថា "ខ្ញុំដឹងថាផ្លូវឆ្លងកាត់ Rafah ទៅកាន់អេហ្សីប នៅតែបើកចំហ" ។ "អ្នកណាដែលអាចចេញបាន ខ្ញុំ ណែនាំពួកគេឱ្យចាកចេញ" ។

យោធាអ៊ីស្រាអែល ក៏និយាយដែរថា របងព្រំដែនជាមួយហ្គាហ្សាឥឡូវមានសុវត្ថិភាព ហើយ នឹងកាន់តែមានសុវត្ថិភាពបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ កងទ័ពអាកាសអ៊ីស្រាអែល ទើបតែបានចេញសេចក្តីប្រកាសព័ត៌មានមួយដោយនិយាយថា ខ្លួនបានវាយប្រហារទៅលើក្រុមហាម៉ាស ចំនួន 200នាក់ និងគោលដៅក្រុមសកម្មប្រយុទ្ធផ្សេងទៀតនៅក្នុងតំបន់ហ្គាហ្សា ជាមួយនឹងការវាយប្រហារតាមអាកាសពេញមួយយប់។

សរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម កងទ័ពអាកាសអ៊ីស្រាអែល IAF បាននិយាយថា យន្តហោះចម្បាំងរាប់សិបគ្រឿងបានបើកការវាយប្រហារលើតំបន់ Rimal និង Khan Yunis ដោយបំផ្លាញគោលដៅ រួមទាំងទីបញ្ជាការ និងកន្លែងផ្ទុកអាវុធដែល ស្ថិតនៅខាងក្នុងវិហារឥស្លាម និងផ្ទះរបស់មេបញ្ជាការ ហាម៉ាស៕

ក្រុម ហាម៉ាស់
កងទ័ពអុីស្រាអែល IDF

ប្រភព៖ Reuters   ប្រែសម្រួល ៖ សង្ហា